ពិតជាអាក្រក់ណាស់ ! ដំបូងខំតែអាណិតដោយឃើញគេចាប់ចងនឹងសសរហើយវាយយ៉ាងដំណំ លុះដឹងការពិតហួសចិត្តរកពាក្យនិយាយមិនបានតែម្តង

ប្រទេសឥណ្ឌា ៖ បើទោះបីជាច្បាប់មានការរិតបន្តឹងនៅលើករណីរំលោភក្មេងស្រីមិនទាន់គ្រប់អាយុធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ករណីមួយនេះនៅតែកើតឡើងច្រើនគួរអោយកត់សម្គាល់ដដែល។ ប្រភពព័ត៌មានរបស់បរទេសមួយបានរាយការណ៍ពីករណីដ៏រន្ធត់មួយ ដែលបុរសម្នាក់ត្រូវអ្នកភូមិចាប់ចងនឹងសសរហើយវាយឥតប្រណីដៃដោយសារតែគេត្រូវសង្ស័យថាព្យាយាមរំលោភក្មេងស្រីម្នាក់។ សារព័ត៌មានរបស់បរទេសបានប្រាប់អោយដឹងថារឿងរ៉ាវនេះកើតឡើងនៅក្នុងរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា។

បុរសជាជនសង្ស័យរូបនេះត្រូបានស្គាល់ថាមានឈ្មោះ Kushal Sharma ជាបុគ្គលិកនៅក្នុងហាងបោកគក់មួយកន្លែង គេបានព្យាយាមចាប់ក្មេងស្រីរងគ្រោះរំលោភ តែជាសំ​ណា​ង​​ល្អមានមិត្តរួមការងាររបស់ជនសង្ស័យបានលឺសម្រែកក្មេងស្រីស្រែកហើយក៏បានទៅជួយទាន់ពេល។ បុរសដែលជាជនសង្ស័យនេះត្រូវបានគេចាប់យកទៅចងជាមួយសសរ ហើយមានអ្នកភូមិខ្លះបានយកខ្សែភ្លើងវាយយ៉ាងដំណំទៅលើបុរសម្នាក់នេះ មុនពេលសមត្ថកិច្ចចុះមកដល់។ តែបន្ទាប់ពីសមត្ថកិច្ចចុះទៅដល់កន្លែកកើតហេតុស្រាប់តែគ្រប់យ៉ាងស្ងប់ស្ងាត់ហាក់ដូចជាមិនមានអ្វីកើតឡើងនោះទេ រួមជាមួយជនសង្ស័យក៏បានបាត់ខ្លួនទៅដែរ ប៉ូលីសកំពុងស៊ើបអង្កេតជុំវិញករណីមួយនេះ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS