នាឆ្នាំ2025 លោកអ្នកនឹងអាចប្រើប្រាស់ Hard Drive ដែលមានទំហំរហូតដល់ទៅ​ 40TB(40,000GB)ឯណោះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Western Digital បានបង្ហាញពីបច្ចេកវិទ្យាជំនាន់ថ្មីរបស់ខ្លួន ដែលសន្យាថានឹងផលិត Hard disk ដែលមានទំហំផ្ទុករហូតដល់ទៅ 40TB ឲ្យបានក្នុងឆ្នាំ2025។ នេះគឺជាការបោះជំហានដ៏ធំមួយរបស់ក្រុមហ៊ុន ពោលគឺស្មើនឹង 300%ឯណោះសម្រាប់ផលិតផលដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃក្នុងរយៈពេល 7ឆ្នាំកន្លងមកនេះ។

ដោយឡែក មួយក្នុងចំណោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Western Digital គឺមានឈ្មោះថា “microwave-assisted magnetic recording” រឺហៅកាត់ថា MAMR។ ទាក់ទងទៅនឹងបច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញជាលើកដំបូង ក្នុងព្រឹត្តិការណ៍មួយកាលពីសប្ដាហ៍មុនដែលធ្វើឡើងនៅក្នុង Silicon Valley។

គួរបញ្ជាក់ផងដែរថា MAMR drive បានប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីមួយដែលមានឈ្មោះថា “spin torque oscillator” ហើយត្រូវបានបង្កើតឡើងដើម្បីជំនួយដល់ការផ្ទុក និងចម្លងឯកសារបានយ៉ាងលឿនប្រកបដោយសុវត្ថិភាព។

ទាក់ទងទៅនឹងតម្លៃរបស់ Hard drive ថ្មីនេះត្រូវបានគេជឿថា នឹងមិនថ្លៃប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ ការអភិវឌ្ឍលើបច្ចេកវិទ្យាកាមេរ៉ាក៏កាន់តែមានភាពជឿនលឿនឡើងដែរ ហើយក្រុមហ៊ុន Canon មានគម្រោងក្នុងការផលិតកាមេរ៉ាដែលមានទំហំ sensor រហូតដល់ទៅ 120MPឯណោះ ដូចនេះសម្រាប់រូបភាពមួយសន្លឹកអាចនឹងមានទំហំធំរហូតដល់ទៅ​ 210MBផងដែរ។ ទោះជាយ៉ាងណា កុំបារម្មណ៍នឹងការរក្សាទុកទិន្នន័យអី ព្រោះថានាឆ្នាំ2025 ខាងមុខនេះ យើងនឹងបានភ្លក់រសជាតិ Hard drive ដែលមានទំហំ 40TB ទាំងអស់គ្នាហើយ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS