រកឃើញបេក្ខជន 12 រូបចុងក្រោយក្នុងកម្មវិធី Cambodian Net Idol

ភ្នំពេញ​ 13 តុលា ៖ បេក្ខជនវ័យក្មេង ចំនួន 12​ រូប ដែលពោរពេញទៅដោយសមត្ថភាព​ត្រូវបានការជ្រើសរើស ក្លាយជាបេក្ខជន​របស់កម្មវិធី Cambodian Net Idol បន្ទាប់ពីឆ្លងកាត់ការជុំរុះ!​ គួរបញ្ជាក់ផងដែរថា​ បេក្ខជនទាំង 12 រូប ត្រូវបានជ្រើសរើស ពីបេក្ខជនជាច្រើនដែលបានផ្ញើ​​​​ វីឌីអូតាមរយៈ​ Cambodian Net Idol Facebook​ Page ។​​ តាមដាន Cambodian Net Idol​ វគ្គទី 1 ដែលនឹងចាក់ផ្សាយនៅថ្ងៃ ពុធ សប្តាហ៍ក្រោយ ម៉ោង 8 ល្ងាច លើ Facebook របស់សែលកាត!

គណះកម្មាការ របស់កម្មវិធី​ ​Cambodian Net Idol លោក​ ZK កញ្ញា Rolin និង​ កញ្ញា​ Caterine កំពុងតែបំពេញបេសកម្ម ជាមួយបេក្ខជនដែលត្រួវបានជ្រើសរើសក្នុងការប្រកួតប្រជែងមួយនេះ ដើម្បីស្វែងរកតារាក្នុងប្រព័ន្ធអ៊ីនធើណិតក្នុងប្រទេសកម្ពុជា ជាលើកទីមួយនេះ។​

លោ​ក​ ZK បានលើកឡើងថា “ ការជ្រើសរើសបេក្ខជនទាំង​ 12 រូបនេះ គឺពិតជាមិនងាយស្រួលនោះទេ ពីព្រោះអ្នកដែលផ្ញើវីឌីអូ មកសុទ្ធតែមានសមត្ថភាពផ្សេងៗគ្នា​ ប៉ុន្តែកម្មវិធីតំរូវឲ្យជ្រើសរើសត្រឹមតែ 12 រូបប៉ុណ្ណោះ។​ ពួកយើងចង់ធ្វើឲ្យប្រាកដថា ពូកគេស្ថិតក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ។ ខ្ញុំត្រៀមខ្លួន រួចជាស្រេចក្នុងការ គាំទ្រពួកគេ​ដើម្បីក្លាយជា អ្នកតំណាងឲ្យសម្លេងរបស់យុវជនក្នុងប្រព័ន្ធឌីជីថល។​”

កម្មវិធីនេះ ជាការចាប់ដៃគូរវាង សែលកាតនិងក្រុមហ៊ុន Cake Experiential Communications Cambodia​​ ដែលក្រុមហ៊ុនទាំងពីរសុទ្ធតែ មានប្រព័ន្ធផ្សព្វផ្សាយ​លើប្រព័ន្ធអនឡាញក្នុងលំដាប់ថ្នាក់កំពូលផងដែរ។ ជាងនេះទៅទៀត នាយកប្រតិបត្តិ​ ក្រុមហ៊ុនសែលកាត​ លោក Ian Watson បានបន្ថែមទៀតថា បណ្តាញសង្គមគឺជាកន្លែងដែល យុវជនយើងចូលចិត្តចែករំលែកមតិយោគបល់របស់ពួកគេ ទាំងល្អនិងអាក្រក់ ដូចច្នេះយើងត្រូវការពួកគេដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍។​

ក្រុមការងាររបស់យើងបានផលិត​​ Reality Series ឡូយៗ មិនធ្លាប់មាន​ សម្រាប់ការសម្ពោធ Cambodian Net Idol វគ្គទី 1 លើ​​ Facebook របស់សែលកាត។​មិនតែប៉ុណ្ណោះ ដោយយោងទៅតាម នាយកប្រតិបត្តិក្រុមហ៊ុន Cake Experiential Cambodia​​ លោក Andy Ong បានលើកឡើងថា ​បេក្ខជនដែលត្រូវបានជ្រើសរើសទាំង 12 រូប នៅក្នុង​វគ្គទី 1 នោះ យើងពិតជាមានទំនុកចិត្តថា ពួកគេអាចមានឥទ្ធិពលជាវិជ្ជមាន​ដោយបង្ហាញពីខ្លួនឯង។​

បេក្ខជនចុងក្រោយទាំង 10 ​រូប អាចមានឱកាសក្លាយជា Cambodian Net Idol ដំបូងគេបង្អស់ហើយ ក្លាយជាអ្នកឈ្នះទទួលបានពានរង្វាន់ USD35,000។ តាមដានកម្មវិធី ស្វែងរកតារាលើប្រព័ន្ធអ៊ីនធើណិតដ៏ធំបំផុតក្នុងប្រទេសកម្ពុជា តាមរយះ Facebook (www.facebook.com/CellcardFanPage/)។ កុំភ្លេច hastag #NetIdolKH ។ ការផ្សាយផ្ទាល់លើ Facebook របស់សែលកាតចាប់ផ្តើមពីថ្ងៃ 18 តុលា 8PM លើ Cellcard Facebook Page ដែលមានពិធីការនី Sarita Reth។

 

COMMENTS