ប្លែកណាស់! ក្រុមហ៊ុនជប៉ុនមួយប្រកាសចេញច្បាប់ឲ្យបុគ្គលិកឈរធ្វើការ ដើម្បីបង្កើនគំនិតច្នៃប្រឌិត

ក្រុមហ៊ុនជប៊ុនមួយបានប្រកាសចេញច្បាប់ចម្លែក មិនអនុញ្ញាតឲ្យបុគ្គលិកអង្គុយក្នុងពេលប្រើប្រាស់កុំព្យូទ័រឡើយ។ Iris Ohyama ជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចស្ទើរគ្រប់បែបយ៉ាង នឹងអនុវត្តច្បាប់នៅទីស្នាក់ការរបស់ខ្លួននៅក្នុងទីក្រុង Kakuda, Miyagi Prefecture នេះ ហើយការិយាល័យនៅទូទាំងប្រទេសនឹងអនុវត្តតាម។ ក្នុងប្រព័ន្ធច្បាប់ថ្មីនេះ បុគ្គលិកនឹងត្រូវចែករំលែកការឈរប្រើកុំព្យូរទ័រ ដោយម្នាក់ៗ មានពេលអតិបរមា ៤៥នាទី ដើម្បីប្រើប្រាស់។ ហើយនឹងមានករណីលើកលែងចំពោះតែបុគ្គលិកដែលត្រូវការប្រើកុំព្យូរទ័រ ច្រើន រឺអ្នកមានបញ្ហាក្នុងការឈរតែប៉ុណ្ណោះ។

តាមរយៈការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុនបាននិយាយថា ច្បាប់នេះគឺធ្វើឡើងដើម្បីបង្កើនការយកចិត្តទុកដាក់ប្រមូលស្មារតី គំនិតច្នៃប្រឌិត និងរក្សាសុខភាពផងដែរ។ ដូចដែលគេឃើញនៅក្នុងប្លង់មួយ, IRIS Ohyama នឹងកំណត់ឡើងតុមូលសម្រាប់ឈរ ដែលជាកន្លែងដែលបុគ្គលិកអាចប្រមូលផ្តុំនៅជុំវិញសម្រាប់កិច្ចប្រជុំ។ គួរបញ្ជាក់ផងដែរថា បុគ្គលិក iris Ohyama ទម្លាប់ធ្វើកាដោយការប្រើកុំព្យូទ័ររួម។ នេះបើយោងតាម SoraNews24 ក្រុមហ៊ុននេះបានហាមឃាត់មិនឱ្យពួកគេពីការប្រើប្រាស់កុំព្យូទ័រលើតុផ្ទាល់ខ្លួនរបស់ពួកគេតាំងពីឆ្នាំ 2007 ប៉ុន្តែនេះនឹងជាលើកដំបូងហើយដែលគេដកកៅអីចេញពីកន្លែងធ្វើការ៕

ប្រភព៖ Nextshark

 

 

COMMENTS