ហួសចិត្ត! វាយម្ចាស់ផ្ទះបែកក្បាលដោយសារម្ចាស់ផ្ទះទារអោយបង់ថ្លៃផ្ទះជួល

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដៃដល់២នាក់ប្តីប្រពន្ធពាក់ព័ន្ធនឹងករណីអំពើរហិង្សាដោយចេតនា ដោយយកមេសោរវាយស្ត្រីម្នាក់ជាម្ចាស់ផ្ទះបែកក្បាល និងពកចិញ្ចើម​។​​ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជួលរបស់ស្ត្រីរងគ្រោះស្ថិតក្នុងក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រភពពត៌មានបានអោយដឹងថា ជនដៃដល់ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ ហាក់ កុសល អាយុ៣៦ឆ្នាំ ជាប្តី និងឈ្មោះ មាស ស្រីម៉ៅ អាយុ៣១ឆ្នាំ ទាំង២នាក់ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស្រី សុខា ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវបានជនដៃដល់ទាំង២នាក់ប្តីប្រពន្ធវាយនឹងមេសោរបណ្តាលអោយរងរបួសបែកក្បាលហូរឈាម និងពកចិញ្ចើម។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ទាំង២នាក់ទៅធ្វើការសាកសួរចម្លើយ និងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

COMMENTS