ពិតជាគួរអោយសរសើរមែន ! ឪពុកម្តាយសុខចិត្តបរិច្ចាគសរីរាង្គរបស់កូនប្រុសទើបស្លាប់តាមបណ្តាញផ្សព្វផ្សាយសង្គម ដោយសារតែ…

ប្រទេសចិន ៖ មានមនុស្សខ្លះពួកគេកើតមកជាមួយនឹងកាយសម្បទាមិនគ្រប់គ្រាន់ដូចមនុស្សធម្មតា តែពួកគេអាចនឹងមានការគិតនិងទឹកចិត្តល្អជាងមនុស្សទូទៅទៀតផង។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីករណីកក្រើកមួយ ដែលក្មេងប្រុសម្នាក់សុំអោយឪពុកម្តាយរបស់ខ្លួនបរិច្ចាករាងកាយរបស់គេទៅជួយអ្នកដទៃបន្ទាប់ពីគេស្លាប់។ រឿងរ៉ាវមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រព័ន្ធបណ្តាញសង្គម ក្មេងប្រុសវ័យទើបតែ១៧ឆ្នាំបានស្នើរទៅឪពុកម្តាយរបស់ខ្លួនអោយបរិច្ចាករាងកាយរបស់ខ្លួនអោយទៅអ្នកដែលត្រូវការបនញទាប់ពីគេដឹងថាគេមិនអាចរស់នៅបានយូរនោះទេ។ កុមារចិត្តបុណ្យម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Qi Yang អាយុ១៧ឆ្នាំមកពីស្រុក Yang ខេត្ត Henan ប្រទេសចិន។

កុមារារូបនេះមានសុខភាពផ្លូវកាយទន់ខ្សោយពិបាកក្នុងការដកដង្ហើម ហើយថែមទាំងមានជំងឺសាច់ដុំទន់ខ្សោយទៀតផង អ្វីដែលកាន់តែគួរអោយអាណិតទៀតផងនោះករបស់គេនៅជាប់ជា​មួយនឹង​ស្មា។ នៅពេលដែលគេមានអាយុ១៣ឆ្នាំគេបានស្នើរនូវសំណើរដ៏គួរអោយសរសើរនេះទៅឪពុកម្តាយរបស់គេ គេបានប្រាប់បន្ថែមទៀតថាគេពិតជាអគុណខ្លាំងណាស់សំរាប់ឪពុក​ម្តាយរបស់គេដែលខិតខំមើលថែរក្សាគេរហូតដល់ពេលនេះ។ កុមារាម្នាក់នេះបានចាកចេញពីពិភពលោកនេះមួយនេះដោយស្ងប់ស្ងាត់បំផុតកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឪពុកម្តាយរបស់គេក៏មិនបានភ្លេចពីពាក្យសន្យាជាមួយកូននោះដែរ សរីរាង្គរបស់ក្មេងប្រុសចិត្តបុណ្យនេះត្រូវបានគេដាក់បរិច្ចាកក្នុងបណ្តាញសង្គម៕


ប្រភព ៖ sanook

COMMENTS