Apple Watch ស៊េរីថ្មីនេះ នឹងមានអេក្រង់ធំជាងម៉ូដែលមុនៗទៅទៀត

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបង្ហាញអាវុធថ្មីរបស់ខ្លួនមានដូចជា iPhone ជំនាន់ថ្មី និង iPad ជំនាន់ថ្មីជាដើម។ សម្រាប់ Apple Watch ជំនាន់ទី៤ ក៏បានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិល្អច្រើនជាងជំនាន់មុនផងដែរ ដូចជា កម្លាំង ដំណើរការ រូបរាង និងមុខងារពិសេសៗផ្សេងទៀត។ ហើយការបែកធ្លាយកាលពីលើកមុនក៏បាននិយាយថា គែមនៃអេក្រង់ Apple Watch អាចនឹងកាន់តែស្ដើងជាងមុនប្រហែលដល់ 15% ដែលធ្វើឲ្យអេក្រង់របស់វារីកធំជាងម៉ូដែលមុនៗផងដែរ។ តាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថា Apple Watch ជំនាន់ទី៤ អាចនឹងមានបន្ថែមរន្ធស្រូបសំឡេងមួយទៀតនៅចន្លោះប៊ូតុង និងកងបង្វិល ដើម្បីជំនួយដល់ការស្រូបសម្លេងឲ្យបានល្អប្រសើរ។ ចង់ដឹងថា តើ Apple Watch ស៊េរីថ្មីមានលក្ខណៈអស្ចារ្យយ៉ាងណា រងចាំមើលនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ engadget