ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក និង គំរប់ខួប ២០ឆ្នាំរបស់មន្ទីរពេទ្យភ្នែកតាកែវ

កាលពីថ្ងៃទី១០ តុលា ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ជាក្រុមហ៊ុនផលិត និង ចែកចាយថ្នាំបន្តក់ភ្នែក New V.Rohto បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក និង គំរប់ខួប ២០ឆ្នាំរបស់មន្ទីរពេទ្យភ្នែកតាកែវ ដែលមានការចូលរួមពីបុគ្គលិកក្រសួងមន្ទីរ និង ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ មកពីតាមភូមិឃុំនានាក្នុងខេត្តតាកែវផ្ទាល់។ ដើម្បីរួមចំណែកជួយកាត់បន្ថយអត្រាពិការភ្នែក​របស់ប្រជាពលរដ្ឋ ក្រុមហ៊ុនROHTO-Mentholatum (Cambodia) Co., Ltd​ បានធ្វើការឧបត្ថមជា ទឹកប្រាក់១០លានរៀល ជូនដល់មន្ទីរពេទ្យភ្នែកតាកែវ សំរាប់ការវះកាត់និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលភ្នែក។

ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាមបណ្តាសាកលវិទ្យាល័យនានាទូរទាំងក្នុងទីក្រុងភ្នំពេញ និងតាម​បណា្តខេត្ត ហើយថ្មីៗនេះក្រុមហ៊ុនទើបតែបញ្ចប់កម្មវិធីសិក្ខាសាលា រួមជាមួយនឹងការពិនិត្យភ្នែកជូនដោយឥតគិតថ្លៃចំនួន២ថ្ងៃនៅផ្សារទំនើប Aeon Mall ។ នេះជាឆ្នាំទីពីរហើយដែលក្រុមហ៊ុន ប្រារដ្ឋពិធី “ទិវាថែរក្សាភ្នែកពី New V.Rohto” នៅមន្ទីរពេទ្យភ្នែកតាកែវ​ ហើយក្រុមហ៊ុននឹងបន្តររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ។

 

COMMENTS