គីម ជុងអ៊ុន៖ អាមេរិកគួរតែត្រូវបានរលាយខ្ទេចដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងជើង៖ ជាថ្មីម្តងទៀតកូរ៉េខាងជើងបានធ្វើការព្រមានថា ខ្លូននឹងធ្វើការបាញ់មីស៊ីលជាច្រើនប្រភេទទៅកាន់កោះហ្គាម ដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយរបស់អាមេរិក។ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុនមួយនេះ បានបញ្ជាក់ថា ការធ្វើការសមយុទ្ធរួមគ្នារវាងជប៉ុន និងកូរ៉េខាងត្បូង វាបានធ្វើក្រុងព្យុងយ៉ាងប្តេជ្ញារចិត្តថា អាមេរិកត្រូវតែរលាយដោយ គ្រាប់មីស៊ីលខ្លួន។

កូរ៉េខាងជើងបានធ្វើការព្រមានដូចខាងលើនេះ បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន បានធ្វើការសមយុទ្ធ​ ទ្រង់ទ្រាយធំមួយក្រោមការគាំទ្រយ៉ាងពេញទំហឹងរបស់អាមេរិក។ ហើយក្នុងការធ្វើសមយុទ្ធយោធានេះ យន្តហោះ ចម្បាំងប្រភេទ B-1B Lancer ចំនួនពីរគ្រឿងដែលមានមូលដ្ឋាននៅលើកោះហ្គាមរបស់អាមេរិក ក៏បានធ្វើការហោះហើរមកកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុនផងដែរ។ ឥរិយាបថនេះហើយ ដែលបានធ្វើឲ្យ កូរ៉េខាងជើងខឹងជាមួយនឹងអាមេរិកាន់តែខ្លាំង និងព្រមានកំទេចអាមេរិកដោយគ្រាប់មីស៊ីលនោះ៕

ភក្តី

ប្រភព៖mirror

COMMENTS