ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅខណ្ឌដូនពេញ

រាជធានីភ្នំពេញ៖ មុខសញ្ញាដែលតែងតែធ្វើសកម្មភាពឆក់ជនបរទេសដូចជា កាបូប ទូរស័ព្ទ ខ្សែកយ៉ាងសកម្ម ត្រូវបានកម្លាំងអន្តាគមន៍គរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ កំណត់មុខសញ្ញា និងភិនភាគយ៉ាងច្បាស់ក៏បានប្រទះឃើញ រួចធ្វើការឃាត់ខ្លួនបានប្រុសស្រីចំនួន៨នាក់ ដែលជាពាក់ព័ន្ធនឹងករណីឆក់កាបូបកន្លងទៅ រីឯបក្ខពួកដែលនៅសេសសល់រត់គេចខ្លួនបាត់ស្រមោល ការឃាត់ខ្លួនជនសង្ស័យនេះនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅសួនមុខវត្តមុខបញ្ជាការអង្គរក្ស ដែលស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យប្រុសស្រីទាំង៨នាក់នេះ គឺជាមុខសញ្ញាដែលបានធ្វើកម្មភាពឆក់កាបូបជនបរទេសជាញឹកញាប់ ក្រោយពេលធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចប្រទះឃើញក៏បានធ្វើការឃាត់ខ្លួនតែម្តង ដកហូតម៉ូតូបាន៤គ្រឿង។ ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យបាននាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

បក្សីចាំក្រុង

COMMENTS