មូលហេតុ និងវិធីការពារកុំឲ្យកើតមានអាការស្រៀវធ្មេញ

ស្រៀវធ្មេញ គឺជាអាការមួយ ដែលមនុស្សមានអាយុច្រើនតែងតែជួបប្រទះឃើញ ហើយបើមិនប្រយ័ត្ន និងមិនប្រញាប់ព្យាបាលទេនោះ វានឹងបង្កឲ្យមានជំងឺអញ្ចាញធ្មេញ និងខូចធ្មេញតែម្តង។ មូលហេតុបណ្តាលឲ្យកើត មានអាការស្រៀវធ្មេញ បណ្តាលមកពីកសិក​នៃ​កាចា​ញ​ធ្មេញ និង​អញ្ចាញធ្មេញ ដែល​ធ្វើឱ្យសាច់​ភ្លុក​នៃ​ធ្មេញ បណ្តូល​ធ្មេញ ឬ ​សរសៃ​ធ្មេញ​ឆាប់​ទទួលបានអារម្មណ៍ឈឺ និង​ស្រ​គកៀ​ធ្មេញ​កាន់តែខ្លាំង​។

បញ្ហាស្រៀវធ្មេញអាចកើតឡើង ចំពោះមនុស្សគ្រប់រូប ដែលវាកើតឡើងតាមរយៈកត្តាមួយចំនួនដូចជា ឈឺអញ្ចាញធ្មេញ រលាគអញ្ចាញធ្មេញ ដុះធ្មេញមិនត្រឹមត្រូវ ប្រើថ្នាំដុសធ្មេញដែលគ្មានគុណភាព ការពិសារអាហារដែលសំបូរទៅដោយ ជាតិអាស៊ីត អាហារ ត្រជាក់ខ្លាំង ជូរខ្លាំង ផ្អែមខ្លាំង និង បញ្ហាធ្មេញខូចជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗ ដើម្បីការពារកុំឲ្យកើតមានអាការស្រៀវធ្មេញ៖

+ ដុសធ្មេញបានត្រឹមត្រូវ៖ កុំដុសធ្មេញខ្លាំងៗពេក ព្រោះអាចធ្វើឲ្យធ្មេញស្រៀវខ្លាំង។ ត្រូវដុសធ្មេញថ្មមៗ និងប្រើប្រាស់ច្រាស់ដុសធ្មេញ ដែលមានសរសៃទន់ ហើយត្រូវប្តូរច្រាសរៀងរាល់៣ខែម្តង។

+ ចៀសវាងភេសជ្ជៈ ដែល​មានជាតិហ្គាស ឬជូរ​ខ្លាំង ដូចជាទឹកក្រូច ទឹកផ្លែឈើ ទឹកក្រូចឆ្មា ព្រោះវា​អាចធ្វើ​ឲ្យជើងធ្មេញ​សឹក​បន្តិច​ម្តងៗ និង​សាច់​នៅត្រង់​ជើងធ្មេញ​ចំហ​

+ កុំទំពាររបស់រឹង ព្រោះវាអាចធ្វើឲ្យបែកធ្មេញ ឬមានប្រេះស្នាមធ្មេញ ហើយបង្កឲ្យជើងធ្មេញមានដំបៅ និងធ្វើឲ្យកើតមានអាការស្រៀវធ្មេញ

+ ប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានសមត្ថភាពខ្ពស់ការពារនិងព្យាបាលការស្រៀវធ្មេញ ដូចជាថ្នាំដុសធ្មេញ Colgate Sensitive Pro Relief មានសារធាតុ sensitive ព្រោះវាបានចំរាញចេញពីសារធាតុ ផ្លរអរាយ៍ ដើម្បីការពារធ្មេញមិនអោយមានការឈឺចាប់ ធ្វើឲ្យធ្មេញរបស់ អ្នកសចែងចាំង និងខ្យល់ដកដង្ហើមស្រស់ថ្លាជាប់បានយូរ

+ ពិគ្រោះជាមួយទន្តពេទ្យឲ្យបានញឹកញាប់ ដើម្បីធ្វើការពិនិត្យសុខភាពមាត់ធ្មេញយ៉ាងហោចណាស់៣ខែម្តង។

COMMENTS