អ្នកភូមិវាយព្រួតវាយស្ត្រីម្នាក់ដល់ស្លាប់ ព្រោះតែច្រលំថា… (មានវីដេអូ)

ឥណ្ឌា៖ ស្រ្តីដែលមានស្មារតីមិនប្រក្រតីម្នាក់បានវង្វេងផ្លូវដើរមកដល់ក្នុងភូមិមួយ ហើយប្រជានជនដែលរស់នៅក្នុងភូមិនោះ បានគិតថា​ នាងជាអ្នកចាប់យកក្មេងៗ ដូចនេះពួកគេបានធ្វើទណ្ឌកម្មលើនាងយ៉ាងខ្លាំង។ ស្រ្តីរូបនេះមានឈ្មោះថា Otera Bibi អាយុ៤២ឆ្នាំ។ នាងរស់នៅក្នុងជាមួយម្តាយឪពុងរបស់នាងក្នុងភូមិ តែក្នុងថ្ងៃកើតហេតុនាងបានវង្វេងផ្លូវដើរទៅដល់ភូមិមួយ ដែលមានឈ្មោះថា Bengal ភាគខាងលិចប្រទេសឥណ្ឌា។

ពេលធ្វើដំណើរបានដល់ពាក់កណ្តាលផ្លូវនៅក្នុងភូមិនាងបានឈប់នៅក្នុងខ្ទមមួយ ហើយពេលនោះនាងបានធ្វើសកម្មភាពចម្លែកមួយដោយចង់ចាំក្មេងប្រុសអាយុ១០ម្នាក់។ សកម្មភាពនេះបានធ្វើឲ្យអ្នកភូមិយល់ច្រលំថា នាងមានបំណងចង់ចាំយកក្មេងៗនៅក្នុងភូមិ។ ក្រោយមកអ្នកភូមិបានចាប់នាងចង់ភ្ជាប់ទៅនឹងត្រាក់ទ័រ និងបានវាយធ្វើបាបនាងយ៉ាងខ្លាំង។ ក្រោយមកប៉ូលិស បានមកធ្វើអន្តរាគមន៍ និងបានបកស្រាយប្រាប់ការពិតទៅកាន់អ្នកភូមិទាំងអស់នោះ។ នាងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ តែនាងបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ វាពិតជាគួរឲ្យសោស្តាយណាស់ ដែលនាងបានស្លាប់ដោយការតែយល់ច្រលំ៕

ភក្តី
ប្រភព៖ dailymail

COMMENTS