ក្មេងស្ទាវប្រុសស្រី២ក្រុមដេញកាប់គ្នាទាំងកណ្តាលអាធ្រាតដូចអ្នកគុណនិយម!

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើករឃាត់ខ្លួនយុវជន៤នាក់ក្នុងចំណោមក្មេងស្ទាវប្រុសស្រី២ក្រុមដែលបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាទាំងកណ្តាលអាធ្រាតបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្សាររាត្រីកុងតឺន័រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយឃាត់ខ្លួន យុវជនទាំង៤នាក់បានប្រាប់សមត្ថកិច្ចថាពួកគេមិនបានដេញកាប់គ្នានោះទេ គឺមុនកើតហេតុពួកគេជិះចេញពីទិញផ្លែឈើនៅជិតណាហ្គាវើលដ៏ លុះពេលជិះត្រលប់មកវិញដល់កន្លែងកើតហេតុបានឃើញក្រុមក្មេងស្ទាវប្រមាណ៦ទៅ៧ម៉ូតូកំពុងដេញកាប់យុវជណ២ម៉ូតូផ្សេងទៀត ហើយពួកនោះក៏ស្រែកអោយពួកគេឈប់ លុះពេលពួកគេឈប់ម៉ូតូស្រាប់តែក្រុមក្មេងស្ទាវទាំងនោះមកដេញកាប់ពួកគេវិញ ហើយឃើញសភាពការណ៍មិនសូវស្រួលទើបពួកគេនាំគ្នាជិះគេចខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ចំណែកក្រុមក្មេងស្ទាវ៦ទៅ៧ម៉ូតូនោះបានជិះគេចខ្លួនបាត់អស់ដោយសុវត្ថិភាព ហើយបែចាសមត្ថកិច្ចចោទពួកគេថាជាអ្នកបង្ករជម្លោះទៅវិញ។ យុវជនទាំង៤នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះ លឹម ជូលី ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ សឿង សិលា ភេទប្រុស អាយុ២៧ឆ្នាំ, ឈ្មោះ ហេង ប្រណី ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រី សាបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃុំខ្លួនយុវជនទាំង៤នាក់បណ្តោះអាសន្នរងចាំការស្រាវជ្រាវជាបន្ត៕

 

 

COMMENTS