សូមប្រយ័ត្ន! ព្យុះទី២០ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ហើយបង្កឲ្យភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២០ ឈ្មោះ ខាណុន (KHANUN) មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុុជាបង្កឲ្យ៖
– ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា
– លើផ្ទៃសមុទ្រ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ នឹងអាចមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា
– សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

COMMENTS