សាហាវមែន! ចោរមួយក្រុមដើរចូលមកជះទឹកអាស៊ីតដាក់មុខអ្នកគិតលុយ ហើយប្លន់តែម្តង (មានវីដេអូ)

ប្រទេសអង់គ្លេស ៖ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីករណីប្លន់ដ៏រន្ធត់មួយដែលបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅភាគខាងកើតទីក្រុងឡុង ស្រ្តីជាជនរងគ្រោះត្រូវបានចោរពីរនាក់ជះទឹកអាស៊ីតដាក់។ ជនសង្ស័យដែលជះទឹកអាស៊ីតដាក់ស្រ្តីនេះត្រូវបានគេស្គាល់អត្តសញ្ញាណដែលជនសង្ស័យទី១មានឈ្មោះ Sadik Kamara មានអាយុ២៤ឆ្នាំ ឯជនសង្ស័យពី២មានឈ្មោះ Joshua Jordan មានអាយុ​២០ឆ្នាំ ពួកគេបានរួមគំនិតគ្នាធ្វើការប្លន់ផ្សារទំនើបមួយកន្លែងនៅភាគខាងកើតទីក្រុងឡុង។ តាមរយៈវីដេអូសុវត្ថិភាព CCTV បានអោយដឹងថាក្រុមចោរដែលមានគ្នា៤នាក់បានធ្វើការប្លន់ក្នុងផ្សារទំនើបមួយនេះ ចោរពីរនាក់បានធ្វើសកម្មភាពបានធ្វើការជះទឹកអាស៊ីតយ៉ាងតិច៣ដងទៅលើស្រ្តីរងគ្រោះម្នាក់នេះ។

វីដេអូសុវត្ថិភាពមួយនេះបានបង្ហាញពីសកម្មភាពស្រ្តីវ័យ៥០ឆ្នាំដែលជាអ្នកលក់នៅក្នុងផ្សារទំនើបម្នាក់នេះបានធ្វើការតតាំងយ៉ាងក្លាហានក្រុមចោរ នាងក្រាញ់ននាលរហូតបានចុច​ប៊ូតុងប្រកាសអាសន្ន។ ដោយខ្លាចសមត្ថកិច្ចមកទាន់ចោរទាំងបួននោះបានធ្វើការគេចខ្លួនបាត់ ប្រហែលជា១០នាទីក្រោយមកស្រ្តីរងគ្រោះក៏បានដើរទាំងពិបាកទៅកាន់ផ្ទះរបស់មិត្តភក្តិរបស់នាងដើម្បីសុំអោយគេជួយ។ ស្រ្តីជាជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នាងត្រូវរបួសរាងធ្ងន់ធ្ងរនៅត្រង់មាត់របស់នាងតែជាសំណាងត្រង់ផ្នែកផ្សេងៗទៀតមិនសូវជាធ្ងន់ធ្ងរនោះទេ។ តែអ្វីដែលហួសចិត្តបំផុតនោះគឺបុរសដែលមានឈ្មោះ Kamara ដែលជាចោរប្លន់នៅក្នុងផ្សារទំនើបនោះក៏បានមកមន្ទីរពេទ្យមួយនេះដែរ ដើម្បីព្យាបាលរបួសដែលបង្ករដោយអាស៊ីត។ គេបានប្រាប់ទៅគ្រូពេទ្យថារបួសរបស់គេនេះបង្ករឡើងដោយការធ្វេសប្រហែលរបស់គេខ្លួនឯងនោះទេ តែទោះបីជាយ៉ាង​ណាគ្រូពេទ្យនៅតែមានការសង្ស័យ។ ដោយសារតែបុរសម្នាក់នេះធ្លាប់ជាប់ពាក់​ព័ន្ធជាមួយករណីបង្កររបួសស្នាមជាមួយប៉ូលីសទៀតនោះ គ្រូពេទ្យនៅទីនោះក៏បាន​ប្តឹងប៉ូលីសធ្វើការឃាត់ខ្លួន​បុរសម្នាក់នេះតែម្តង។ បុរសម្នាក់នោះបានសារភាពថាបានរួមគំនិតជាមួយគ្នីគ្នាធ្វើការប្លន់ និង បានជះទឹកអាស៊ីតទៅលើស្រ្តីរងគ្រោះដែលជាអ្នកលក់ដូរនៅក្នុងផ្សារទំនើបនោះមែន៕
ខាងក្រោមនេះជាវីដេអូ ទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ metro

COMMENTS