ទំនងដែរ! អ្នកថតរូបម្នាក់ បានកាត់តរូបខ្លួនឯងទៅក្នុងរូបថតកាលពីកុមារភាពរបស់ខ្លួនដែលមើលទីប្រៀបដូចជាមនុស្សពីរផ្សេងគ្នា

តើរូបភាពកាលពីកុមារភាពរបស់អ្នក មានសភាពយ៉ាងដូចម្ដេចទៅប្រសិនបើអ្នកអាចធ្វើដំណើរទៅកាន់អតីតកាលវិញ? ជាការពិតណាស់ យើងមិនអាចដឹងបានឡើង ព្រោះពេលវេលាដែលកន្លងហួស គឺមិនងាចវឹលត្រឡប់បានទេ។ ប៉ុន្ដែសម្រាប់លោក Conor Nickerson គឺខុសគ្នា គាត់បានសម្រេចចិត្តថតរូបខ្លួនឯង និងប្រើប្រាស់ជំនាញកម្មវិធី Photoshop របស់គាត់ដើម្បីត្រឡប់ទៅកាន់អតីតកាលវិញ។

គួរបញ្ជាក់ផងដែថា Nickerson បានរៀបគម្រោងការនេះឡើងដោយថតរូបខ្លួនឯង រួចកាត់បញ្ចូលទៅក្នុងរូបភាពចាស់ៗដែលមានអាយុកាលជិត 20ឆ្នាំទៅកន្លងទៅ។ ហើយខាងក្រោមនេះ គឺជាសមិទ្ធផលដែលកាត់ទទួលបាន៖

“ខ្ញុំកំពុងត្រៀមខ្លួនចេញក្រៅ ជាមួយខ្លួនឯងកាលពីឆ្នាំ1997-2005។”

ទាក់ទងទៅនឹងគម្រោងការនេះដែរ Nickerson បាននិយាយថា គាត់ទទួលបានគំនិតក្នុងការធ្វើបែបនេះ នៅពេលដែលគាត់ចាប់ផ្ដើមធ្វើការឲ្យកម្មវិធី “Then and Now” កាលពីឆ្នាំមុន ដែលផ្ដោតសំខាន់ទៅលើការបង្ហាញទីតាំងដដែលកាលពីអតីតកាល និងបច្ចុប្បន្ន។

សម្រាប់រយៈពេលនៃការផលិតរូបភាពបែបនេះ គឺមិនមែនជាងរឿងងាយស្រួលឡើយ ពោលគឺ Nickerson បានចំណាយពេលរហូតដល់ទៅ 6ខែឯណោះដើម្បីនាំអារម្មណ៍លោកអ្នកឲ្យទៅមើលអតីតកាលរបស់លោក និងមានអារម្មណ៍ថាខ្លួនឯងកំពុងត្រឡប់ពេលវេលាថយក្រោយ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS