ពិតជាទំនើបមែន! ជាមួយ Galaxy Note 8 អ្នកអាចប្រើប្រាស់ Facebook, WhatsApp, Viber បាន 2គណនីក្នុងពេលតែមួយតែម្ដង

ស្របពេលជាមួយនឹងគំនិតច្នៃប្រឌិតថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា Galaxy Note 8 គឺជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលភ្ជាប់មកជាមួយនឹងមុខងារមានប្រយោជន៍ និងលក្ខណៈពិសេសជាច្រើនផងដែរ។ ដោយឡែក ក្នុងចំណោមមុខងារមានប្រយោជន៍ទាំងនោះ មានមួយដែលអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់កម្មវិធីបានម្ដងពីរ និងជួយសម្រាប់ដល់ការងារបានកាន់តែលឿន។

គួរបញ្ជាក់ផងដែរថា ជាមួយនឹង Galaxy Note 8 លោកអ្នកអាចប្រើប្រាស់គណនីបណ្ដាញសង្គមបានម្ដងពីរផងដែរ ហើយកម្មវិធីទាំងនោះមានដូចជា Facebook, WhatsApp, Viber និងកម្មវិធីមួយចំនួនផ្សេងទៀត។ ហើយនេះគឺជារបៀបក្នុងការធ្វើវា៖

ជំហានទី១

ចូលទៅកាន់មីនុយ Setting ដោយគ្រាន់តែចុចលើនិមិត្តសញ្ញាដែលមានស្រាប់ រឺចុចលើរូបខ្ចៅដែលស្ថិតនៅកែងខាងស្ដាំ ផ្នែកខាងលើពេលអូសផ្ទាំង Notification មក។

ជំហានទី២

នៅក្នុងមីនុយ Setting នោះស្វែងរកពាក្យថា Advanced features រឺចុចលើប្រអប់ស្វែងរករួចវាយបញ្ចូលពាក្យថា “dual messenger”។

ជំហានទី៣

បន្ទាប់មក អ្នកគ្រាន់តែចុចលើពាក្យថា Dual Messenger ជាការស្រេច។

ជំហានទី៤

ទីនេះ លោកអ្នកអាចស្វែងរកនូវរាល់កម្មវិធីទាំងឡាយណាដែលអ្នកចង់ឲ្យដំណើរការគណនីពីរក្នុងពេលតែមួយបាន ប៉ុន្ដែវានឹងបង្កើតនិមិត្តសញ្ញាថ្មីមួយទៀតនៅលើ Home Screen របស់អ្នក។

ជំហានទី៥

នេះគឺជាកម្មវិធីដែលមានសម្រាប់ទាំងពីរ ហើយលោកអ្នកអាចប្រើប្រាស់គណនីផ្សេងគ្នាបានក្នុងពេលតែមួយ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS