រថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់២នាក់ រងរបួសធ្ងន់ម្នាក់

សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូមួយគ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាតីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៦ កែងអក្សរតេជាមួយផ្លូវជាតិលេខ៦៨ថ្មី ស្ថិតក្នុងភូមិកំពង់ថ្កូវ២​ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពត៌មានពីបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា​មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ករបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរក្នុងរថយន្តបង្ករម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តផ្លោងធ្លាក់ចូលក្នុងទឹកបណ្តាលអោយអ្នកបើកបររថយន្តរងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ កែវសុខុម ភេទប្រុស អាយុ៦១ឆ្នាំ ជាប្រធានទីប្រឹក្សាស្រុកក្រឡាញ់ មានតីលំនៅក្នុងភូមិឃុំកើតហេតុ (ជាអ្នកបើកបរម៉ូតូ), ឈ្មោះ ឈួង វ់ាន់សុី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជាអ្នករួមដំណើរក្នុងរថយន្ត) និងឈ្មោះ ឡាយ ចិត្រា ភេទប្រុស​ អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តបង្ករ (រងរបួសធ្ងន់ធ្ងរ)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វលការវាស់វងនៅកន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ និងទាក់ទងក្រុមគ្រួសារសពមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធញយោបាយពាក់ព័ន្ធទាំង២ សមត្ថកិច្ចស្ទូចយកតៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់រង់ចាំការដោះស្រាយជាបន្ត៕

COMMENTS