ហួសចិត្ត ! រូបភាពរបស់រថយន្តមួយគ្រឿងក្រោយរងគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយមហាជនជាច្រើនងឿងឆ្ងល់ថាជាគ្រោះថ្នាក់ចរាចរណ៍ពិតមែនរឺក៏…

ប្រទេសចិន ៖ គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងសឹងតែជារៀងរាល់ថ្ងៃ ដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបររថយន្តមួយចំនួន។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីមួយដែលបណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរថយន្តមួយគ្រឿងហោះទៅទើនៅលើដើមឈើ។ រឿងរ៉ាវនៅបានកើតឡើងនៅលើដងផ្លូវមួយនៅក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន រថយន្តមួយគ្រឿងដែលមានផ្ទុកអ្នកដំណើរប្រមាណជា៥នាក់នៅក្នុងនោះបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយ។

ប្រភពបានអោយដឹងថាខណៈពេលដែលរថយន្តរងគ្រោះពណ៌សនេះកំពុងបើកក្នុងល្បឿនលឿន រថយន្តមួយគ្រឿងទៀតក៏បានបើកមកដល់ចំពីមុខគ្នាតែម្តង ដោយសារតែភ័យពេកម្ចាស់រថយន្តពណ៌សនោះក៏បង្វែរចង្កូតគេច។ ដោយសារតែបែបនេះហើយទើបធ្វើអោយរថយន្តនេះធ្លាក់ផ្លូវហើយហោះទៅទើនៅលើដើមឈើតែម្តង ជាសំណាងដែរដែលមិនមាននរណាម្នាក់រងរបួសអ្វីនោះទេក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការហួសចិត្តយ៉ាងខ្លាំងចំពោះរូបភាពរថយន្តក្រោយរងគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកខ្លះបាននិយាយថា “តើនេះជាគ្រោះថ្នាក់ចរាចរណ៍ពិតមែន រឺ ក៏ជាការបង្ហោះរថយន្តទៅ?”៕


ប្រភព ៖ sanook

COMMENTS