រថយន្តដឹកគ្រឿងសំណង់មួយគ្រឿងក្រឡាប់ចាក់ឥវ៉ាន់ចោលពេញផ្លូវទាំងព្រលឹម

ភ្នំពេញ៖ រថយន្តដឹកសម្ភារៈសំណង់មួយគ្រឿងរេចង្កូតរអិលក្រឡាប់ដោយខ្លួនឯងចាក់ឥវ៉ាន់ចោមពេញផ្លូវទាំងព្រឹកខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ ដែលហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវណតប្រ៊ីជ ស្ថិតក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាក ហុីយ៉ានដាយ ពណសលាយខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3B-6832 មានដឹកទំនិញជាច្រើននិងមានទម្ងន់ធ្ងន់ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតក្រឡាប់ខណៈមេឃកំពុងរលឹមស្រិចៗ ចាក់ទំនិញចោលពេញផ្លូវតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថាមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសារធារណៈទើបអោយម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

COMMENTS