បើទៅថៃ ហើយទៅលេងឆ្នេរសមុទ្រទាំងនេះ កុំជក់បារីអោយសោះ ប្រយ័ត្នស៊យធំ

ថៃ៖ ការទៅសម្រាកកំសាន្តនៅតាមឆ្នេរសមុទ្ររួមជាមួយនឹង​ការជក់បារីផងនោះ ជាសកម្មភាពមួយ ដែលភ្ញៀវទេសចរណ៍ជាច្រើននិយមធ្វើនៅក្នុងថ្ងៃឈប់សម្រាក់របស់ពួកគេ។ តែសកម្មភាពនេះទំនងជាមិនអាចកើតមានក្នុងប្រទេសថៃទៀតទេ​ ព្រោះថាកាលពីពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងបាងកក បានដាក់ចេញនូវច្បាប់មួយហាមមិនឲ្យជក់បារីនៅតាមឆ្នេរសមុទ្យសំខាន់ៗចំនួន២០ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផ្សេងទៀត ដែលមិនចេះជក់បារី។ ឆ្នេរសមុទ្រដែលត្រូវបានគេហាមមិនឲ្យជក់បារី នោះរួមមាន៖

១-Mae Phim beach

២-Laem Sing beach

៣-Bang Saen beach

៤-Pattaya beach

៥-Jomtien beach

៦-Khiri Khan beach

៧-Khao Takiab beach

៨-Bo Phut beach

៩-Sai Ree beach

១០-Patong beach

១១-Koh Khai Nok beach

១២-Koh Khai Nai beach

១៣-Samila beach

១៤-Phra Ae beach

១៥- Klong Dao beach

១៦-Klong Kwang beach

១៧-Hua Hin beach

១៨-Cha-Am beach

១៩-Tham Pang beach

២០-Sai Ri beach

ប្រសិនបើអ្នកណាម្នាក់ដែលបានប្រព្រឹត្តិខុសពីច្បាប់នេះ​នឹងត្រូវពិន័យជាប្រាក់ចំនួន ២ ៨៤៥ ដុល្លារអាមេរិក៕


ដោយ៖ ភក្តី

ប្រភព៖worldofbuzz

COMMENTS