ថ្ងៃរៀបការក្លាយជាថ្ងៃមរណៈ ដោយសារតែកូនកំលោះលេងល្បែងកំសាន្តខុសបច្ចេកទេស

ចិន៖ កូនកំលោះម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្ងៃរៀបការ ព្រោះតែការលេងល្បែងកំសាន្តខុសបច្ចេកទេស។ ហេតុការណ៍នេះបានកើត ឡើងនៅក្នុងសហគមន៍ចិន ដែលមានទីតាំងនៅក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិនមានវប្បធម៌ចម្លែកមួយក្នុងថ្ងៃរៀបការ គឺតម្រូវឲ្យកូនកំលោះត្រូវលេងហ្គេម ឆ្លើយសំនួរ ឬឆ្លងកាត់ការធ្វើតេស្តិ៍ផ្សេងៗ នៅមាត់ទ្វារនៃផ្ទះកូនក្រមុំជាមុនសិន ទើបអាចដើរចូលក្នុងផ្ទះកូនក្រមុំបាន។

ការធ្វើដូចនេះគឺចង់បង្ហាញថា កូនក្រមុំជាមនុស្សស្រីដែលមានតម្លៃ និងមិនងាយស្រួលក្នុងការទទួលបាននាងទៅរួមរស់ជាមួយទោះទេ ពោលគឺត្រូវតែឆ្លងកាត់ការលំបាកជាមុនសិនទើបអាចទទួលបានរូបនាង។ ជាទូទៅហ្គេមកំសាន្ត ឬតេស្តិ៍ ដែលគេហៅថា Wedding Door Game នេះ មានដូចជាឲ្យកូនកំលោះញ៉ាំអាហារដែលមានរស់ ជាតិពិបាកញ៉ាំ ឆ្លើយសំនួរអំពីទំនាក់ទំនងរបស់រវាងកូនកំលោះនិងកូនក្រមុំ ឲ្យកូនកំលោះច្រៀង រាំ ប្រើជើងចាប់យកកាក់នៅ ក្នុងផើងទឹកកកជាដើម។ តែក្នុងថ្ងៃកើតខាងលើគេបានលេងល្បែងចម្លែកមួយគឺនាំគ្នាលើកកូនកំលោះទៅដាក់ដេកលើកូនកៅអីឈើមួយ តែដោយឈឺខ្នងពេកកូនកំលោះបានបម្រាស់ និងធ្លាក់ចេញពីកៅអីឈើទៅលើឥដ្ឋបោកក្បាលស្លាប់ភ្លាមៗតែម្តង៕

ភក្តី

ប្រភព៖thecoverage

COMMENTS