ថ្មីទៀតហើយ! Huawei Mate 10 ត្រូវបានគេជឿថា នឹងមានភ្ជាប់មកជាមួយនឹងប៊ិច(Smartpen) ទៀតផង

សម្រាប់ក្រុមហ៊ុន Huawei ប្រហែលជាមានគម្រោងប្រើប្រាស់កំពូលស្មាតហ្វូន Mate 10 Pro ក្នុងការដណ្ដើមយកទីផ្សារពី Galaxy Note របស់ក្រុមហ៊ុន Samsung។ ហើយខាងក្រោមនេះ គឺជារូបភាពថ្មីទៀតហើយដែលទទួលបានពីម្ចាស់គណនី @evleaks ដែលមានបង្ហាញពីរូបរាងកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ជាមួយនឹងប៊ិច(Smartpen) មួយផងដែរ។

តាមរយៈរូបភាព ការរចនានៃប៊ិចរបស់ Mate 10 Pro នេះគឺដូចគ្នាទៅនឹងក្រុមហ៊ុន Moleskine Smart Writing Set ដែរពោលគឺក្រុមហ៊ុនទាំងពីរអាចនឹងសហការគ្នា។ ទាក់ទងទៅនឹងប៊ិចនេះ គឺបានប្រើប្រាស់មុខងារ Bluetooth និងបន្ទះសម្រាប់សរសេរពិសេសមួយដែលអនុញ្ញាតឲ្យអ្នកសរសេរលើបន្ទះនោះ ដោយពុំបាច់ប៉ះផ្ទាល់លើអេក្រង់ស្មាតហ្វូនឡើយ ប៉ុន្ដែអ្វីដែលអ្នកសរសេរនឹងត្រូវបានចម្លងភ្លាមៗចូលទៅក្នុងស្មាតហ្វូន។

ទោះជាយ៉ាងណា ប៊ិចនេះប្រហែលជាមិនដំណើរការនៅលើអេក្រង់ Touchscreen ទេ ដូចនេះអ្នកមិនអាចយកវាមកសរសេរដោយផ្ទាល់លើអេក្រង់របស់ Mate 10 Pro បានឡើយលុះត្រាតែក្រុមហ៊ុនទាំងពីរធ្វើកំណែប្រែ និងស្វែងរកវិធីដើម្បីឲ្យប៊ិចនោះអាចដំណើរបាននៅលើអេក្រង់ Touchscreen។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS