លួងលោមនារីវ័យ១៦ឆ្នាំយកទៅរំលោភបានសម្រេចម្តងត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានលួងលោមរំលោភនារីវ័យ១៦ឆ្នាំម្នាក់បានសម្រេចម្តង ដោយការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

បុរសជាជនដៃដល់ខាងលើមានឈ្មោះ សៅ ណុប អាយុ២២ឆ្នាំ មានទីលំនក្នុងភូមិឃុំកើតហេតុ ចំណែកនារីរងគ្រោះមានឈញមោះ ផ.ភ.ត អាយុ១៦ឆ្នាំ ត្រូវបានជនសង្ស័យខាងលើលួងលោមនាំនាងទៅរំលោភបានសម្រេចកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។  ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើតៅធ្វើការសាកសួរបន្ថែម កសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS