ស្រលាញ់ Galaxy Note 8 ពណ៌ខៀវ(Deep Sea Blue) ទេ? ឥឡូវវាត្រូវបានចេញលក់សម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់ហើយ

សម្រាប់កំពូលស្មាតហ្វូន Galaxy Note 8 ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញលក់ក្នុងជម្រើស 4ពណ៌ដែលមានដូចជា ពណ៌ខ្មៅ(Midnight Black) ពណ៌មាស(Maple Gold) ពណ៌ខៀវ(Deep Sea Blue) និងពណ៌ប្រផេះ(Orchid Grey)។ ប៉ុន្ដែមិនមែនគ្រប់ពណ៌ទាំងអស់ សុទ្ធតែត្រូវបានចេញលក់គ្រប់ទីផ្សារនោះទេ ពោលគឺដូចជាអតិថិជនក្នុងប្រទេសអាល្លឺម៉ង់មានតែជម្រើសពណ៌ខ្មៅ(Midnight Black) និងមាស(Maple Gold)ប៉ុណ្ណោះ ហើយឥឡូវនេះយើងទទួលបានពត៌មានថ្មីមួយថា ពណ៌ខៀវ(Deep Sea Blue)ត្រូវបានចេញលក់សម្រាប់ទីផ្សារប្រទេសនេះដែរហើយ។

ដោយឡែក ពណ៌ខៀវ(Deep Sea Blue) គឺជាជម្រើសពណ៌ថ្មីដែលក្រុមហ៊ុន Samsung បានណែនាំសម្រាប់កំពូលស្មាតហ្វូន Galaxy Note 8 របស់ខ្លួន។ ហើយបើយោងតាមការស្ទៀបស្ទង់មតិ បានទទួលលទ្ធផលថា អតិថិជនប្រមាណជា 42ភាគរយនឹងជ្រើសរើសប្រើប្រាស់ Galaxy Note 8 ពណ៌ខៀវ(Deep Sea Blue) នេះ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS