មិនគួរអោយជឿមែន ! សត្វឆ្កែមួយក្បាលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដោយសារតែវា…

ប្រទេសចិន ៖ ឆ្កែជាសត្វមួយដែលមានភាពស្មោះត្រង់ជាមួយនឹងម្ចាស់របស់ខ្លួន ហើយវាថែមតែជាសត្វដែលមានភាពវ័យឆ្លាតនិងឧស្សាហ៍ព្យាយាមទៀតផង។ ​ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលសត្វឆ្កែមួយក្បាលបានជួយម្ខាស់សំអាតសម្រាមតាមផ្លូវ។ ប្រភពដដែលបានអៅយដឹងថាបុរសជាម្ចាស់ឆ្កែមានឈ្មោះ Xue មានមុខរបរជាបុគ្គលិកបោសសម្អាតនៅតាមដងផ្លូវសាធារណៈ គាត់ប្រាប់ថាគាត់បានចិញ្ចឹមឆ្កែមួយក្បាលនេះតាំងពីវានៅតូច។

ឆ្កែដ៏ឆ្លាតរបស់គាត់នេះមានឈ្មោះថា Huzi មានអាយុ៣ឆ្នាំ រាល់ពេលដែលគាត់ទៅធ្វើការបោសសម្អាតតាមដងផ្លូវវាតែងតែតាមទៅជួយគាត់រើសសម្រាមទាំងអស់នោះ។ បុរសជាម្ចាស់ឆ្កែនិយាយដោយក្តីរំភើបថា បើទោះបីជាគាត់ទៅធ្វើការទាំងពេលភ្លៀង រឺកណ្តាលថ្ងៃក្តៅខ្លាំងក៏ដោយក៏ឆ្កែដ៏ឆ្លាតនេះនៅតែតាមជួយការងាររបស់គាត់ដែរ វាមិនដែលឃ្លាតឆ្ងាយពីគាត់នោះទេ។ មនុស្សជាច្រើនដែលប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំងណាស់ទៅលើកូនឆ្កែដ៏ពូកែនេះ និងថែមទាំងសរសើរពីភាពឆ្លាតវៃរបស់វាទៀតផង៕


ប្រភព ៖ CHINA PLUS

COMMENTS