នេះគឺជាមូលហេតុដែលអ្នកគួរបញ្ឈប់ការប្រើប្រាស់កម្មវិធី Facebook Messenger រួចប្ដូរមក Facebook Lite វិញ

ជាការពិតណាស់ Facebook Messenger គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើនទៀតដែលផ្ដល់សេវាកម្មផ្ញើរ និងទទួលសារបានភ្លាមៗនៅទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ជាង 1.2ពាន់លាននាក់។ ប៉ុន្ដែស្របពេលជាមួយនឹងភាពល្បីល្បាញនេះ Facebook Messenger ក៏ជាកម្មវិធីមួយដែលស៊ីថាមពលថ្មខ្លាំង ជាជាងកម្មវិធីផ្សេងៗដទៃទៀតដែរ។

ទោះជាយ៉ាងណា នាពេលថ្មីៗនេះយើងសង្កេតឃើញមានកម្មវិធីថ្មីមួយដែលដូចគ្នាទៅនឹងកម្មវិធីនេះដដែល ប៉ុន្ដែអាចដោះស្រាយលើបញ្ហាស៊ីថ្មលើ iPhone របស់អ្នកបាន។ វាមានឈ្មោះថា Facebook Lite ហើយត្រូវបានអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់លើប្រទេសជាច្រើនលើពិភពលោកជាមួយនឹងសមត្ថភាពអាចសន្សំថាមពលថ្មស្មាតហ្វូនបានផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook បានសម្រេចដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនេះក្នុងប្រទេសមួយចំនួនដូចជា៖ ប្រទេសកេនយ៉ា ទុយនេស៊ី ម៉ាឡេស៊ី ស្រីលង្កា និងវ៉េណេស៊ុយអេឡា មុនពេលវាត្រូវបានពង្រីកវិសាលភាពបន្ថែមរហូតដល់ 132ប្រទេសផ្សេងទៀត។

ដោយឡែក Messenger Lite មានទំហំត្រឹមតែ 20MB ប៉ុណ្ណោះ ដូចនេះវាស៊ីទំហំអង្គផ្ទុកទិន្នន័យតិច និងអ៊ីនថឺណេតតិចផងដែរ។ មួយវិញទៀត បើទោះជាវាមិនមានលក្ខណៈពិសេសដូចគ្នាទៅនឹងកម្មវិធី Messenger មួយរយភាគរយមែនពិត ប៉ុន្ដែវាក៏អាចជំនួសឲ្យកម្មវិធីនេះបានដែរ។

Fu

ខ្មែរណូត

ប្រភព៖ mirror

COMMENTS