យីចិត្តខ្លាំងម្លេះ ! បុរសវ័យ២៨ឆ្នាំម្នាក់ស្ទុះទៅវាយជនជាតិអូស្រ្តាលីម្នាក់មួយដៃសន្លប់នៅនឹងកន្លែង ដោយសារតែរឿងបែបនេះ

ប្រទេសថៃ ៖ ការប៉ះទង្គិចគ្នានៅលើដងផ្លូវបានកើតឡើងសឹងតែរៀងរាល់ថ្ងៃទៅហើយ វាអាចកើតឡើងជារឿងតូចរឺរឿងធំអាស្រ័យទៅលើការយលអាស្រ័យគ្នាទៅវិញទៅមករបស់អ្នកបើកបរ។ ប្រភពព័ត៌មានរបស់ថៃមួយបានរាយការណ៍ពីកណីដ៏ហួសចិត្តមួយ ដែលដោយសារតែការប៉ះទង្គិចតិចតូចសោះបុរសវ័យក្មេងជនជាតិថៃម្នាក់បានវាយជនជាតិបរទេសម្នាក់សន្លប់នៅនឹងកន្លែង។ រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ការប៉ះទង្គិចរវាងរថយន្តនិងរថយន្តមួយបានកើតមានឡើង។ ប្រភពដដែលបានប្រាប់ថាបុរសរងគ្រោះដែលជាជនជាតិអូស្រ្តាលីមានឈ្មោះ Gerrard មានវ័យ៧២ឆ្នាំ ហើយបុរសវ័យក្មេងចិត្តក្តៅដែលស្ទុះទៅវាយគេទាំងកំរោលនោះមានឈ្មោះ Sumet Rungrathanaphan មានវ័យ២៨ឆ្នាំ។

បុរសជាម្ចាស់រថយន្តម្នាក់ជាជនជាតិអូស្រ្តាលីបានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការបើកបររបស់បុរសវ័យក្មេងម្នាក់ទៀតដែលបានបើកមកប៉ះរថយន្តរបស់គាត់ គាត់ក៏បានបើកកញ្ចក់ហើយលើកម្រាមកណ្តាលដាក់បុរសវ័យក្មេងនោះ។ ជំលោះក៏កើតមានឡើងភ្លាមៗបន្ទាប់ពីបុរសជនជាតិអូស្តា្រលីនោះបានធញវើបែបនេះដាក់បុរសវ័យក្មេងជនជាតិថៃនោះ តែយ៉ាងណាប៉ូលីសបានធ្វើការឃាត់នូវជំលោះមួយនេះ។ នៅខណៈពេលដែលបុរសជនជាតិអូស្រ្តាលីកំពុងរៀបរាប់ហេតុការណ៍ដែលបានកើតឡើងប្រាប់ប៉ូលីស បុរសវ័យក្មេងចិត្តក្តៅនោះក៏បានហកមកវាយចំមុខរបស់បុរសចំណាស់ជនជាតិអូស្រ្តាលីនោះមួយដៃសន្លប់នៅនឹងកន្លែង។ រឿងហេតុដែលកើតឡើងយ៉ាងទន់ហន់នេះធ្វើអោយប៉ូលីសដែលកំពុងតែឈរស្តាប់ការរៀបរ៉ាប់នេះ ហាក់ស្រឡាំងកាំងជួយឃាត់ក៏មិនទាន់៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ zliekr

COMMENTS