ប្រយ័ត្នបាត់គណនី Apple ID ដោយមិនដឹងខ្លួន! iOS ឥឡូវមានកម្មវិធីក្លែងបន្លំទៀត ដែលមើលទៅស្ទើរតែដូចកម្មវិធីហ្សីនទាំងស្រុង

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ទាំងអស់ត្រូវបានព្រមានឲ្យមានការប្រុងប្រយ័ត្នទាក់ទងទៅនឹងប្រភេទនៃការក្លែងបន្លំថ្មី ដោយបោកប្រាស់លោកអ្នកឲ្យវាយបញ្ចូលគណនី Apple ID ទៅក្នុងកម្មវិធីដែលមិនមែនជាកម្មវិធីពិត។ លើសពីនេះទៅទៀត កម្មវិធីព្យាបាទនៅលើ iOS នេះគឺអាចបង្កើត Log in ក្លែងក្លាយ ដែលមើលទៅស្ទើរតែដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Apple ប្រើប្រាស់បេះបិត។

ជាធម្មតា ប្រអប់ Log in គឺតែងតែលេចចេញមកនៅពេលដែលអ្នកចង់ដំឡើង រឺ Update កម្មវិធី។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺវាយបញ្ចូលគណនី Apple និងលេខសម្ងាត់របស់អ្នកមុនពេលបន្ដទៅមុខទៀត។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកវាយបញ្ចូលលេខសម្ងាត់ទៅក្នុងប្រអប់ក្លែងក្លាយ នោះគណនីអ្នកនឹងត្រូវបានលួច ហើយរាល់ពត៌មានដែលទាក់ទងទៅនឹង Credit card របស់អ្នកក៏ត្រូវបានលួចដូចគ្នាដែរ។

សម្រាប់វិធីក្នុងការការពារគឺងាយស្រួលបំផុត ដើម្បីជៀសវាងកុំឲ្យជនខិលខូចទាំងនោះអាចលួចយកគណនី Apple របស់អ្នកបាន គឺអ្នកមិនត្រូវវាយបញ្ចូលលេខសម្ងាត់ទៅក្នុងការប្រអប់ដែលលេចឡើងនោះមកជាដាច់ខាត។ ជំនួសមកវិញ អ្នកគួរតែចូលទៅកាន់ Setting រួចបំពេញទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Apple។ មួយវិញទៀត រាល់ពេលដែលប្រអប់នោះលេចឡើង អ្នកអាចចុចប៊ូតុង Home ដើម្បីបិទបាន។

Fu

ខ្មែរណូត

ប្រភព៖ news.asiantown

COMMENTS