ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ Huawei nova 2i បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា តម្លៃត្រឹមតែ ៣២៩ ដុល្លារ

ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ដាក់បង្ហាញវត្តមាន និងឲ្យ ប្រើប្រាស់សាកល្បង នូវ ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ nova 2i លើកដំបូងក្នុងពិធីជំនួប បណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងតារាល្បីៗ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៧។  កម្មវិធីនេះ ធ្វើឡើងនៅក្នុងទីស្នាក់ការ ក្រុមហ៊ុន Huawei ផ្ទាល់ជាមួយនឹងភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងតារាល្បីៗ សរុបប្រមាណជាង ២០នាក់។  មានវត្តមានជាភ្ញៀវកិត្តិយសនៃកម្មវិធីដ៏វិសេសនេះ តារាសម្តែង និងបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភី យ៉ា វេកា និង មុន្នី រត្ន័ លើកសរសើរមិនដាច់ពីមាត់ ពីរូបរាងពិតរបស់ស្មាតហ្វូន ស៊េរីថ្មី Huawei nova 2i ថា “រាងស្អាត អេក្រង់ធំពេញភ្នែក ថតរូបច្បាស់ស្អាតទាំងមុខក្រោយ ពិតជាល្បីដូចឈ្មោះមែន! ទ្រាំអត់បានទេ កម្ម៉ងទុកមួយដែរសិន”។



Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយដំបូងបង្អស់ របស់ក្រុមហ៊ុន Huawei។ Huawei nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ជាមួយនឹងសមត្ថភាព កំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។


លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ ក្រុមហ៊ុន Huawei កម្ពុជាបានឲ្យដឹងថា មកទល់ពេលនេះ យើងទទួលបានការកម្ម៉ង់ទុក សម្រាប់ស្មាតហ្វូន Huawei nova 2i លើសពីការរំពឹងទុកសម្រាបស្តុកដំបូង។ លោក អែម យុទ្ធូ បន្ថែមថា៖ “ក្រោយពីដាក់បង្ហាញនូវរូបរាងពិត គុណភាពល្អជាងគេ ទំនើបជាងគេ ថតស្អាតជាងគេ កាមេរ៉ាដល់ទៅ៤ សេវាកប់ ថ្មកាន់បានយូរជាងគេ តម្លៃល្អជាងគេ គឺត្រឹមតែ ៣២៩ដុល្លារ ខ្ញុំជឿថាក្រុមហ៊ុន Huawei នឹងទទួលជោគជ័យខ្លាំងសម្រាប់ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា៤ nova 2i ជាក់ជាពុំខាន ”។  សម្រាប់ អតិថិជនដែលពុំទាន់បានធ្វើការកម្ម៉ង់ទុកមុន នូវស្មាតហ្វូនស៊េរីថ្មី Huawei nova 2i សូមប្រញាប់រួសរាន់ឡើង ចាប់ផ្តើមកក់ទុកមុនភ្លាម នឹងទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ ពីក្រុមហ៊ុន Huawei រួមមាន ដងថតរូប (Selfie Stick), ក្រវិលទម្រទូរសព្ទ (Phone Ring), កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Big Head Ear Phone) និងស៊ីមស្មាតជាមួយនឹងកញ្ចប់សេវាកម្ម ធំម្ម៉ង់រយៈពេល ២៤ សប្តាហ៍ ឥតគិតថ្លៃ និងតម្លៃពិសេសត្រឹមតែ ៣២៩ដុល្លារ។ អតិថិជន អាចអញ្ជើញសាកសួរព័ត៌មានអំពី កម្មវិធី កម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន Huawei ស៊េរីថ្មី កាមេរ៉ាភ្លោះមុខ ភ្លោះក្រោយ nova 2i នៅតាមបណ្តាហាង សាខាលក់ទូរសព្ទ ដែលមាន ភ្នាក់ងារបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei ចាប់ពីថ្ងៃនេះតទៅ។ គួរបញ្ជាក់ថា រាល់អតិថិជនដែលបានធ្វើការកម្ម៉ង់ទុកមុន នឹងអាចទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ និងស្មាតហ្វូនស៊េរីថ្មី Huawei nova 2i កាមេរ៉ាបួន នៅថ្ងៃទី ២៥ រឺ ២៦ ខែតុលា ២០១៧។ ព័ត៌មានលម្អិតសូមសាកសួរ ហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា Huawei រឺ បុគ្គលិកលក់ Huawei។



សម្រាប់ព័ត៌មានអំពីផលិតផល និងប្រូម៉ូសិនថ្មី
Huawei ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ថែមឥតល្ហែ ថែមមួយកំប្លេរ ថែមមិនសំចៃ តម្លៃកប់ពេញចិត្តស្តូក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ ឫកាដូអស់ពីស្តុក។ អតិថិជន នឹងទទួលបានកាដូភ្លាមៗ ច្រើនកប់ចិត្ត ដោយគ្រាន់តែជាវ ស្មាតហ្វូន រឺថេប្លេត Huawei ម៉ូដែលណាមួយក៏បាន នៅតាមហាងលក់ទូរសព្ទនានា ដែលមានភ្នាក់ងារបុគ្គលិកលក់ រឺស្លាកសញ្ញា Huawei។


សម្រាប់ព័ត៌មានថ្មីៗពីHuawei
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

Facebook: www.facebook.com/huaweimobilekh
លេខទូរស័ព្ទ៖ 010 44 99 06

Website: www.consumer.huawei.com/kh

អ៊ីមែល៖ ngo.menghourng@huawei.com


COMMENTS