ហួសចិត្ត ! ឪពុកម្តាយមួយគូក្រោយពីលែងលះគ្នា ស្រាប់តែយកកូនប្រុសពៅរបស់ខ្លួនទៅចោលក្រោមហេតុផលបែបនេះ

ប្រទេសចិន ៖ ការរៀបការបង្កើតកូនជារឿងដែលមនុស្សធំៗគិតនិងសម្រេចចិត្តធ្វើវា តែនៅពេលមានបញ្ហាបែកបាក់គ្រួសារបែរជាកូនតូចៗត្រូចូលរួមចំណែករងគ្រោះដែរ។ ប្រភពព័ត៌មានរបស់ចិនមួយបានរាយការណ៍អោយដឹងពីករណីមួយ ដែលក្មេងប្រុសវ័យ៣ឆ្នាំម្នាក់ត្រូវបានឪពុកម្តាយទុកចោល។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ក្មេងប្រុសដែលមានអាយុទើបតែ៣ឆ្នាំម្នាក់ត្រូវបានឪពុកម្តាយបង្ក់ើតរបស់ខ្លួនលែងទទួលស្គាល់ហើយយកមកបោះបង់ចោល។ បើតាមប្រភពដដែលនេះបានអោយដឹងថាឪពុកម្តាយរបស់កុមាររងគ្រោះនេះបានធ្វើការលែងលះគ្នាទៅហើយ ក្រោមចំណងអាពាហ៍ពិពាហ៍នេះពួកគេមានកូនចំនួន៣នាក់ កុមារវ័យ៣ឆ្នាំនេះត្រូគេដឹងថាជាកូនពោះ។

សមត្ថកិច្ចបានទាក់ទងទៅស្រ្តីជាម្តាយរបស់កុមារម្នាក់នេះអោយមកទទួលកូន ស្រ្តីជាម្តាយនោះបានប្រាប់ថាក្មេងនេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងគាត់ទៀតនោះទេវាជាកូនរបស់ប្តីគាត់។ ប៉ូលីសក៏បានព្យាយាមទាក់ទងទៅបុរសជាឪពុកទៀត បុរសជាឪពុកបានបដិសេធគាត់ថាគាត់ត្រូវចិញ្ចឹមកូនពីរនាក់ទៅហើយគាត់មិនមានលទ្ធភាពណាទៅចិញ្ចឹមកូនពៅម្នាក់នេះទៀតនោះទេ។ គាត់បានបន្តថាគាត់ចង់អោយប្រពន្ធរបស់គាត់ជួយចិញ្ចឹមកូនប្រុសពៅម្នាក់នេះផង។ នៅពេលនេះកុមារដ៏អភ័ព្វនេះទទួលការមើលថែបណ្តោះអាសន្នពីភ្នាក់ងាសមត្ថកិច្ច តែយ៉ាងណាសមត្ថកំពុងតែស្វែងរកសាច់ញាតិណាម្នាក់អោយមកនាំកុមារនេះត្រលប់ទៅផ្ទះវិញ។ ប៉ូលីសម្នាក់បាននិយាយថាគាត់ធ្វើការរាប់សិបឆ្នាំមកហើយមិនដែលបានជួបប្រទះករណីបែបនេះនោះទេ ហើយករណីនេះក៏ត្រូវបានមនុស្សជាច្រើនធ្វើការរិះគន់ដែរ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS