ជឿទេ? Galaxy S9 នឹងក្លាយទៅជាកំពូលស្មាតហ្វូនត្រកូល S ដំបូងដែលមានកាមេរ៉ាភ្លោះទំហំ 12MP និង 24MP 

សម្រាប់កំពូលស្មាតហ្វូនជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Samsung នឹងមានមាន sensor កាមេរ៉ាភ្លោះកាន់តែស្ដើងទៅៗ ហើយមួយក្នុងចំណោមកាមេរ៉ាទាំងពីរអាចនឹងមានទំហំរហូតដល់ទៅ 24MP រឺទាំងពីរទៀតផង។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុន Samsung បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីចំនួន 2នៅក្នុងបច្ចេកវិទ្យា ISOCELL របស់ខ្លួន។ ហើយក្រុមហ៊ុបានបន្ដថា Dual Pixel ISOCELL Fast 2L9 នឹងមានភ្ជាប់មកជាមួយនឹង sensor ទំហំ 12MP ដូចទៅនឹងអ្វីដែលអ្នកធ្លាប់ទទួលបាននៅលើ Galaxy S8 និង Galaxy Note 8 ប៉ុន្ដែមានទំហំស្ដើងជាងដោយត្រឹមតែ 1.28μm ប៉ុណ្ណោះ ជំនួសឲ្យ 1.4μm កាលពីមុន។

នេះបានន័យថា តំបន់ដែលបំពាក់កាមេរ៉ានៅលើស្មាតហ្វូននាផ្នែកខាងក្រោយ និងមានភាពទូលាយជាងមុន ហើយការបំពាក់កាមេរ៉ាភ្លោះក៏កាន់តែមានភាពងាយស្រួលផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីកាមេរ៉ាថ្មីដែលមានទំហំ 12 MP នេះគឺវានឹងប្រើបច្ចេកវិទ្យា Dual Pixel របស់ក្រុមហ៊ុន Samsung មិនត្រឹមតែសម្រាប់ការ Focus ខ្ពស់ដូចជាអ្វីដែលក្រុមហ៊ុន Galaxies បានធ្វើនោះទេ ប៉ុន្តែក៏សម្រាប់ការបំពាក់នូវបច្ចេកវិទ្យា depth-of-field ជាមួយនឹង sensor តែមួយ ដូចអ្វីដែលក្រុមហ៊ុន Google បានធ្វើជាមួយនឹងកំពូលស្មាតហ្វូន Google Pixel 2 ដែរ។

សម្រាប់ sensor កាមេរ៉ាថ្មីមួយទៀត គឺមានទំហំរហូតដល់ទៅ 24MP ប្រភេទ ISOCELL Slim 2X7 ហើយគេជឿថានឹងក្លាយទៅជា sensor ដ៏ល្អបំផុតលើពិភពលោក ដែលក្រុមហ៊ុន Samsung បានបំពាក់វាលើកាមេរ៉ា។ មិនតែប៉ុណ្ណោះ 2X7 ក៏នឹងក្លាយទៅជា sensor ទីមួយដែលមានទំហំ Pixel តូចជាង 1.0μm ទៅទៀត។

គួរបញ្ជាក់ផងដែរថា sensor ដែលមានទំហំធំ និងស្ដើងនេះនឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Galaxy S9 ដែលនឹងលេចមុខលើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung នៅតែបន្ដព្យាយាមបង្កើតអ្វីដែលថ្មី និងពិសេសសម្រាប់អតិថិជនខ្លួន។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS