រថយន្តកុងតឺន័រ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់ ចំណែកនាក់ទៀតរត់គេចខ្លួនបាត់

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រ៣គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០១៧ នៅតាមបណ្តោតផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្ត៣គ្រឿងដែលបុកបន្តកន្ទុយគ្នានេះមានរថយន្តសណ្តោងកុងតឺន័រម៉ាក Fuso ក្បាលពណ៌លឿង ពាក់ស្លាកលេខ តាកែវ  3A-2720  អ្នកបើកបរមិនងស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់, រថយន្តសណ្តោងកុងតឺន័រម៉ាក Freight liner ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0616 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​បានរត់គេចខ្លួនបាត់ស្រមោល និងរថយន្តមួយគ្រឿងទៀត ក្បាលពណ៌ស ពាក់ស្លាកលេខ 3D-5849 បើកបរដោយបុរសម្នាក់ឈ្មោះ តូច ចាន់សុខ អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ជួយបញ្ជៀសសម្រួលចរាចរណ៍កុំអោយកកស្តះ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះតៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ៕

COMMENTS