បំណងទៅវះកាត់កែសម្ផស្សឲ្យស្អាត ចុងក្រោយបែរជារន្ធត់ចិត្ត ដោយសារតែឃើញមុខខ្លួនឯង

ផ្ទៃមុខរបស់បុរសម្នាក់បានប្រែក្លាយទៅជាហើម និងរលួយយ៉ាងខ្លាំង ព្រោះតែគាត់បានទៅវះកាត់កែសម្ផស្សជាមួយនឹងគ្រូពេទ្យក្លែងក្លាយម្នាក់។ បុរសជនរងគ្រោះរូបនេះមានឈ្មោះថា Jerson Trujillo អាយុ២៨​ឆ្នាំ ជាជនជាតិកូឡុំប៊ី។ មុនពេលកើតហេតុ បុរសជនរងគ្រោះបានទៅវះកាត់កែសម្ផស្ស ដើម្បីឲ្យមានមុខមាត់ដូចមនុស្សស្រី។ យ៉ាងណាក្តីខាងគ្រូពេទ្យដែលបានទទួលធ្វើការវះកាត់នេះជាគ្រូពេទ្យក្លែងក្លាយ ដែលគ្មានជំនាញច្បាស់លាស់ទាល់តែសោះ។ តាមសំដីជនរងគ្រោះបានឲ្យដឹងថា គាត់បានទៅធ្វើការវះកាត់ជាមួយនឹងគ្រូពេទ្យខាងលើចំនួន ៤ ដងហើយ តែរាល់ដងលទ្ធផលនៃការវះកាត់នៅមិនទាន់ពេញចិត្តទើបរូបគេ នៅតែបន្តធ្វើ ការវះកាត់ម្តងហើយ ម្តងទៀត។

តែជាអកុសលការវះកាត់លើកចុងក្រោយនេះ បានបង្កឲ្យផ្ទៃមុខរបស់គាត់ឡើងក្រហម ហើម និងមានសភាពរលួយទៀតផង។ ក្រោយកើតហេតុនេះជនរងគ្រោះបានទៅប្ដឹងទាមទាសំណងពីវេជ្ជបណ្ឌិតខាងលើ​ តែវេជ្ជបណ្ឌិត រូបនេះបានរត់គេខខ្លួបាត់ទៅហើយ។​ ខាងប៉ូលិសបានរកឃើញថា វេជ្ជបណ្ឌិតខាងលើជាវេជ្ជបណ្ឌិតក្លែងក្លាយ និងបានប្រកបអាជីវកម្មដោយគ្មានការអនុញ្ញាតត្រឹមត្រូវនោះឡើយ។ ​ពេលនេះខាងប៉ូលិសកំពុងតាមចាប់ខ្លួនវេជ្ជបណ្ឌិតក្លែងក្លាយ ខាងលើ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ភក្តី

ប្រភព៖ asiantown

COMMENTS