ក្រុមស្ត្រីជនជាតិភាគតិច Yazidi រៀបរាប់ពីជីវិតដ៏កំសត់ជាទាសកផ្លូវភេទរបស់ក្រុម ISIS ដែលពួកនាងធ្លាប់បានឆ្លងកាត់

ក្រុមស្ត្រីជនជាតិភាគតិច Yazidi ដែលបានរត់គេចខ្លួន និងនៅរស់មានជីវិតពីការធ្វើបាបរបស់ក្រុមភេរវនិយម ISIS បានរៀបរាប់ អំពីជីវិតជាទេសកផ្លូវភេទរបស់ក្រុម ISIS យ៉ាងវេទនាបំផុត ដែលបានកើតមានលើពួកនាងអំឡុងដែលពួកនាងត្រូវបានក្រុមឥស្លាមជ្រុលនិយមមួយនេះចាប់យកទៅឃុំនៅក្នុងគុក។ ស្ត្រីរងគ្រោះម្នាក់បានឲ្យដឹងថា ពួកនាងត្រូវបានគេឲ្យឈរទល់ជញ្ជាំងជាជួរ ហើយក្រុម ISIS ដើរមកស្ទាប់ទ្រូងរ​របស់ពួកនាងម្នាក់ម្តងៗ។

បើស្រ្តីរូបណាត្រូវបានគេស្ទាបទៅ និងរកឃើញថា មានសុដន់ធំនោះ ពួកនាងនឹងត្រូវបានគេយកទៅរំលោភ ហើយបើស្រ្តីណាគ្មានសុដន់ទេ ត្រូវបានគេយកទៅទុកមួយឡែក និងរង់ចាំបីខែបន្ទាប់មកទៀត និងត្រូវគេមកស្ទាបសុដន់ម្តងទៀត។ ស្រ្តីរងគ្រោះម្នាក់ទៀតបានរៀបរាប់ថា នាងមានផ្ទៃពោះ ហើយនាងបានលោតពីលើជណ្ដើរ ដើម្បីធ្វើឲ្យរលូតកូនដែលមាននៅក្នុងផ្ទៃ។ ពួកនាងបានបញ្ជាក់ថា ដើម្បីចូលជាសមាជិកនៃក្រុមសាសនាឥស្លាមនេះ ពួកនាងទាំងអស់ត្រូវតែឲ្យគេចាប់រំលោភដូចនេះ ហើយបើអ្នកណាហ៊ានតវ៉ា ឬប្រឆាំង នឹងត្រូវគេយកទៅសម្លាប់ចោលភ្លាម។ នេះជាទារណ្ឌកម្មផ្លូវភេទដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យពួកនាងទ្រាំមិនបាន និងព្យាយាមរត់គេច ចេញពីក្រុម ISIS ៕

ភក្តី

ប្រភព៖dailymail

COMMENTS