មុខរបរត្រឹមត្រូវមានហើយនៅមកធ្វើចោរអោយគេចាប់បានទៀត!

ភ្នំពេញ៖ ប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួចកាបូបលុយ​ និងទូរស័ព្ទបានសម្រេចតែរត់មិនរួចទបត្រូវប្រជាពលរដ្ឋចាប់វាយរហូតទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខសួនច្បារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីជនរងគ្រោះឈ្មោះ ប្រាក់ ឧត្តម ភេទប្រុស អាយុ៣៨ឆ្នាំ​ ជាអ្នករត់កង់បី បានអោយដឹងថា មុនកើតហេតុ គាត់បានទុកកាបូបនិងទូរស័ព្ទរបស់គាត់លើកង់បីហើយគាត់ដេកនៅក្បែរនោះ ពេលគាត់ដេកលក់ស្រាប់តែជនសង្ស័យបានចូលមកលួចទៅតគាត់ដឹងខ្លួនទាន់ទើបស្រែកអោយប្រជាពលរដ្ឋនៅក្បែរនោះជួយចាប់ខ្លួនទា់តែបានហើយវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចតាមក្រោយ។ ជនសង្ស័យខាងលើមានឈ្មោះ នី កុយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ និងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសាកសួរបន្ថែមនៅប៉ុស្តិ៍នគរបាលដើម្បីកសាងសំនុំរឿងចាត់ការជាបន្តតាមផ្លូវច្បាប់៕

COMMENTS