លោកគីម ជុងអ៊ុន បានតែងតាំងអតីតមិត្តស្រីខ្លួនជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់

កូរ៉េខាងជើង៖ ប្រមុខដឹងនាំកូរ៉េជើងលោក គីម ជុងអ៊ុន បានតែងតាំងអតីតមិត្តស្រីរបស់ខ្លួនឲ្យកាន់តំណែងជាមន្រ្តីជាន់ខ្ពស់ និងមានឥទ្ធិពលម្នាក់នៅក្នុងជួររដ្ឋាភិបាល ដើម្បីជាការផ្តល់រង្វាន់ដល់រូបនាង។ អតីតមិត្តស្រីរបស់លោក គីម ជុងអ៊ុន មានឈ្មោះ ថា Hyon Song-Wol កើតនៅឆ្នាំ១៩៨៣ និងជាអតីតអ្នកចំរៀងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងជើង។ កាលពីបួនឆ្នាំមុន មានពាក្យចចាមអារ៉ាមបានលេចឡើងថា នាងត្រូវបានរបបដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើងសម្លាប់ហើយ ព្រោះតែនាងបានថតវីដេអូសិច។

យ៉ាងណាក្តី កាលពីឆ្នាំមុននាងបានបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ដែលវាបានបង្ហាញថា ពាក្យចចាមអារ៉ាមរបស់នាងមិនមែនជាការពិតនោះទេ។ លោកគីម ជុងអ៊ុន និងអ្នកនាង Hyon Song-Wol បានជួប និងមានទំនាក់ទំនង់ជាមួយគ្នា កាលពី១៣ឆ្នាំមុន ខណៈដែលនាងនៅជាតារាចម្រៀងកំពូលប្រចាំប្រទេសកូរ៉េខាងជើង ហើយទំនាក់ទំនង់នេះត្រូវបានកាត់ផ្តាច់ បន្ទាប់ពីឪពុករបស់លោក គីម ជុងអ៊ុនបានស្លាប់ ហើយគាត់ត្រូវមកគ្រងដំណែងជំនួសឪពុកលោក។

សូមបញ្ជាក់ថា តារាចម្រៀងស្រីរូបនេះទទួលបានភាពល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ២០០៥ ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា “The Footsteps of Soldiers”  និងបទ “I Love Pyongyang” រួមជាមួយបទចម្រៀងផ្សេងៗជាច្រើនទៀត។ ក្រោយមកនាងបានលាឈប់ជាអាជីពជាអ្នកចម្រៀង បានរៀបការជាមួយនឹងមន្ត្រីជាន់ខ្ពស់ និងបានកាន់ការងារជាមន្រ្តីរដ្ឋាភិបាលផងដែរ។ ហើយមកទល់នឹងពេលនេះទៀត នាងត្រូវបានលោក គីម ជុងអ៊ុន តែងតាំងជាមន្រ្តីជាន់ខ្ពស់ក្នុងចំណោមអ្នកមានឥទ្ធិពលម្នាក់ទាំងក្នុងកិច្ចការរដ្ឋាភិបាល និងក្នុងគណបក្យកម្មកររបស់កូរ៉េខាងជើង៕



ភក្តី

ប្រភព៖ nextshark

COMMENTS