ខ្ទឹមក្រហមអាចព្យាបាលបញ្ហាសុខភាពទាំងនេះបានយ៉ាងមានប្រសិទ្ធិភាព

ខ្ទឹមក្រហមមិនត្រឹមតែអាចបន្ថែមរស់ជាតិ និងក្លិនដល់មុខម្ហូបនោះទេ តែវាក៏អាចព្យាបាលបញ្ហាសុខភាពបានជាច្រើនមុខបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមនេះជាវិធីប្រើប្រាស់ខ្ទឹមក្រហម ដើម្បីដោះស្រាយបញ្ហាសុខភាពផ្សេងៗដែលលោកអ្នកមិនធ្លាប់ដឹង៖

+ បំបាត់កាអារណែនទ្រូង៖ កិនខ្ទឹមក្រហមឲ្យម៉ត់លាយជាមួយនិងប្រេងដូងបន្តិច ហើយយកវាមកដាក់លើទ្រូង យកកន្សែងមកគ្រប់ពីលើ និងពាក់អាវយឺតពីលើមួយជាន់ទៀត
+ ចុកពោះ៖ យកខ្ទឹមក្រហមពុះជា ៤ ដុំ ហើយ ស្ងោរវាក្នុងទឹក ពេលទឹកត្រជាក់ត្រូវច្រោះយកកាកចេញ ញ៉ាំទឹកនេះ ១ ស្លាបព្រាកាហ្វេ រៀងរាល់ ១ ម៉ោងម្តងទាល់តែបានធូរស្រាល
+ ឈឺត្រចៀក៖ កិនខ្ទឹមក្រហមឲ្យម៉ត់ ហើយដាក់វាក្នុងស្រោមជើងស្ដើងមួយ យកវាមកដាក់លើត្រចៀកដែលមានបញ្ហា
+ ការមុតផ្សេងៗ៖ បើលោកអ្នកមានរបួសផ្សេងៗ អាចប្រើប្រាស់សម្បកខ្ទឹមដើម្បីឃាត់ឈាមបាន
+ ក្អក៖ បកសម្បកខ្ទឹម ហើយពុះវាជា ២ យកស្ករពណ៌ត្នោតមកលាបលើមុខដែលកាត់នោះ។ ញ៉ាំខ្ទឹមនេះ ២ ដងក្នុង ១ ថ្ងៃ
+ ក្តៅខ្លួន៖ យកខ្ទឹមក្រហមលាយជាមួយនឹងប្រេងដូង ហើយលាបនៅបាតជើង។ ចិតវាជាចំណិត ស្តើងៗ ហើយយកវាមកដាក់នៅតាមម្រាមជើង ហើយពាក់ស្រោមជើង និងទុកវាពេញមួយយប់
+ បន្សុទ្ធខ្យល់៖ ដាក់ចំណិតខ្ទឹមក្រហមនៅក្នុងផ្ទះ ដើម្បីធ្វើឲ្យខ្យល់ស្រស់ថ្លា និងជួយសម្លាប់បាក់តេរីក្នុងបរិយាកាស
+ វិលមុខ និងក្អួត៖ កិនខ្ទឹមក្រហមឲ្យម៉ត់ ហើយច្រោះយកទឹក ២ ស្លាបព្រាកាហ្វេមកញ៉ាំ។ ៥ នាទីក្រោយមកញ៉ាំទឹកជីអង្កាម ២ ស្លាបព្រាកាហ្វេទៀត។ ៥ នាទីក្រោយមកធ្វើវីធីម្តងទៀត លោកអ្នននឹងទទួលបានលទ្ធផលក្នុងរយៈពេល ១៥ នាទី៕

COMMENTS