សាហាវហួស! ជីដូនចិត្តអប្រិយចាប់អូសចៅស្រីចូលផ្ទះបាយ ហើយចាប់ច្រមុជក្បាលចូលទឹកកំពុងតែពុះក្តៅ

ឥណ្ឌូនេស៊ី៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់រងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវជីដូនចាប់ច្រមុជក្បាលចូលក្នុងទឹកកំពុងតែពុះ។ ហេតុការណ៍នេះបានកើតឡើងកាលពីចុងខែកញ្ញា នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុជីដូនក្មេងស្រីរងគ្រោះបានឲ្យនាងចំអិនអាហារ តែនាងចង់សម្រាក ពីព្រោះនាងឈឺក្បាលខ្លាំងពេក។ ដោយសារតែខឹងនឹងចៅស្រីមិនធ្វើម្ហូបអាហារ ជីដូនរូបនោះបានចាប់អូសចៅស្រីចូលផ្ទះបាយ ហើយចាប់ច្រមុជក្បាលនាងចូលឆ្នាំងទឹកក្តៅកំពុងតែពុះតែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ តែសំណាងល្អរូបនាងមិនបានប៉ះពាល់ដល់អាយុជីវិតឡើយ។ ឪពុករបស់ក្មេងស្រីមិនបានដឹងរឿងហេតុភ្លាមៗនោះទេ ក្រោយមកទើបទទួលដំណឹងថាកូនស្រីរងរបួស ទើបប្រញាប់ប្រញាល់បញ្ចូននាងទៅមន្ទីរពេទ្យផ្សេង ដើម្បីទទួលបានការព្យាបាលល្អជាងនេះ។ ហើយបុរសជាឪពុកនោះក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស ដើម្បីឲ្យចាប់ខ្លួនជីដូនចិត្តខ្មៅនោះតែម្តង៕

សេម
ប្រភព៖ worldofbuzz

COMMENTS