ចាប់ខ្លួនកូនប្រុសចិត្តតិរច្ឆានជក់គ្រឿងញៀនដល់កម្រិតចាប់រំលោភម្តាយបង្កើត តែមិនបានសម្រេច

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកូនប្រុសចិត្តតិរច្ឆានម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភម្តាយបង្កើត២ដង តែមិនបានសម្រេច បង្ករការភ្ញាក់ផ្អើលនៅចំណុចផ្ទះស្ត្រីរងគ្រោះជាប់របងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីស្ត្រីរងគ្រោះជាម្តាយរបស់ជនសង្ស័យបានអោយដឹងថា កូនប្រុសតិរច្ឆានរូបនេះធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ តែដោយសារតែរូបគេជាមនុស្សថោកទាប ប្រព្រឹត្តតែល្បែងសុីសង ផឹកសុីជក់គ្រឿងញៀន មានចរិកកោងកាចធ្វើបាបកូនប្រពន្ធមិនស្រាកស្រាន្តទើបប្រពន្ធរត់ចោលអស់ សូម្បីតែប្អូនស្រីបង្កើតក៏មិនហ៊ាននៅផ្ទះជាមួយដែរដោយសារជនសង្ស័យរូបនេះគម្រាមធ្វើបាប ទើបនៅក្នុងផ្ទះមានតែគាត់២នាក់ម្តាយ និងកូនប្រុសតិរច្ឆានម្នាក់នេះ។ ស្ត្រីដដែលបានបន្តថា រាល់ថ្ងៃគាត់រងកម្មខ្លាំងណាស់ព្រោះកូនប្រុសតិរច្ឆានរបស់គាត់តែងតែវាយបំបែករបស់របរក្នុងផ្ទះខ្ទេចខ្ទីគ្មានសល់ តែអ្វីដែលធ្វើអោយគាត់ហួសចិត្តបំផុតនោះគឺដោយសារតែឥទ្ធិពលគ្រឿងញៀន ធ្វើអោយកូនប្រុសរបស់គាត់លែងស្គាល់បុណ្យបាបល្អអាក្រក់ ប្រមាថមើលងាយគាត់ជាម្តាយ គម្រាមចាប់រំលោភនិងសម្លាប់គាត់ចោល ហើយក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះគេបានព្យាយាមចាប់រំលោភគាត់តែសំណាងល្អគាត់គេចខ្លួនរួច ហើយដោយសារតែភាពភ័យខ្លាចទើបគាត់សម្រេចចិត្តប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសរមិលគុណរបស់គាត់ដាក់គុកតែម្តង ហើយសំណូមពរសមត្ថកិច្ចកុំអោគេរួចខ្លួនចេញមកវិញអោយសោះ ព្រោះគេប្រាកដជាសម្លាប់គាត់ចោលជាមិនខាន។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ទូច ថុល អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៥នាក់ ហើយជនសង្ស័យជាកូនប្រុសច្បងមានឈ្មោះ ចាន់ ធារិទ្ធ អាយុ៣២ឆ្នាំ ស្នាក់នៅជាមួយគ្នាក្នុងផ្ទះកើតហេតុ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសម្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការជាបន្តតាមផ្លូវច្បាប់៕

COMMENTS