រន្ធត់ណាស់! ជិះម៉ូតូជិតដល់ផ្ទះហើយបែជាជួបរឿងអកុសលបែបនេះទៅវិញ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនហើយគេចពីមនុស្សដើរឆ្លងផ្លូវជ្រុលទៅបុកបង្គោលភ្លើងដោយខ្លួនឯងបណ្តាលអោយផុងក្បាលស្លាប់យ៉ាងអនោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខរោងចក្រអគ្គីសនីទី២ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Icon ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH 8920 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានមនុស្សម្នាក់ដើរឆ្លងថ្នល់ទើបជនរងគ្រោះព្យាយាមគេចពីមនុស្សជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលអោយបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗគួរអោយរន្ធត់។ ជនរងគ្រោះខាងលើមានឈ្មោះ ធី ចាន់ដេត ភេទប្រុស​ អាយុ២៧ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារអោយមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម៕

 

 

COMMENTS