គួរអោយអាណិត ! ក្មេងស្រីម្នាក់ត្រូវមិត្តភក្តិលេងសើចជាមួយដោយយកផាវដែលដុតហើយទៅដាក់ចោលក្នុងអាវ ធ្វើអោយនាងត្រូវ…

ប្រទេសអៀឡង់ ៖ ក្មេងៗសុទ្ធតែចូលចិត្តលេងល្បែងបែបប្លែកៗជាមួយនឹងមិត្តភក្តិរបស់ពួកគេ ដោយមិនបានគិតពីគ្រោះថ្នាក់ដែលអាចបង្ករកើតឡើងឡើយ។ ប្រភពព័ត៌មានរបស់អន្តរជាតិបានរាយការណ៍ពីករណីមួយដែលបង្ករជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្មេងម្នាក់បានដុតផាវបោះចូលទៅក្នុងអាវរបស់មិត្តភក្តិស្រីខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរបស់បរទេសនេះបានបញ្ចេញនូវវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពដែលក្មេងស្រីម្នាក់ពាក់ខោអាវកំប្លេពណ៌ផ្កាឈូក និងមានពាក់អាវក្រៅពណ៌ខ្មៅម្នាក់រត់ពេញផ្លូវហើយនៅក្រោយខ្នងរបស់នាងផ្ទុះចេញជាផ្កាភ្លើង។

ហេតុការណ៍នេះកើតឡើងដោយសារតែមិត្តភក្តិម្នាក់របស់នាងបានយកផាវដែលដុតហើយ យកមកដាក់នៅក្នុងអាវខាងក្រោយខ្នងរបស់នាង។ បន្ទាប់ពីធ្វើបែបនេះហើយពួកគេបានសើចសប្បាយជាមួយនឹងល្បែងខុសរបៀបមួយនេះ តែក្មេងស្រីរងគ្រោះបែរជាភ័យសឹងតែលស់ព្រលឹងហើយផ្កាភ្លើងរបស់ផាវនោះបានឆេះអាវនិងសក់របស់នាង។ ប្រភពដដែលបានអោយដឹងថាក្មេងស្រីនេះរងរបួសនៅត្រង់ផ្នែកខ្នង និង ក្បាលរបស់នាង អ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងចំពោះករណីមួយនេះ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS