ខារ៉ាអូខេយីហោសៀងហៃនៅក្រុងព្រះសីហនុ ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងកាលពីព្រឹកមិញ

ព្រះសីហនុ៖ ករណីអគ្គីភ័យឆាបឆេះហាងខារ៉ាអូខេ យីហោសៀងហៃ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលហាងខារ៉ាអូខេនេះមានទីតាំងនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា អគ្គីភ័យខាងលើបង្ករឡើងដោយសារទុស្សេរខ្សែភ្លើង និងខូចខាសម្ភារៈក្នុងបន្ទប់ខារ៉ាអូខេ១០០% តែមិនមានមនុស្សរងរបួសនោះទេ។ ក្នុងនោះដែរ ក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់ចំនួន២គ្រឿងទើបភ្លើងរលត់ជាស្ថាពរ៕

COMMENTS