គួរអោយសរសើរមែន ! ស្រ្តីវ័យ២៨ឆ្នាំម្នាក់បញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យដ៏ល្បីមួយ បែរជាសម្រេចចិត្តទៅធ្វើជាគ្រូបង្រៀននៅសាលាលើភ្នំមួយដោយសារតែ…

ប្រទេសចិន ៖ នៅក្នុងសង្គមដ៏មានការប្រកួតប្រជែងបែបនេះមានមនុស្សតិចណាស់ដែលលះបង់ខ្លួនទៅប្រកបអាជីពដែលមានប្រាក់ចំណូលទាប ជាពិសេសត្រូវធ្វើនៅតាមតំបន់ដាច់ស្រយាលទៀត។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីមួយដែលត្រូវមនុស្សជាច្រើនចាប់អារម្មណ៍ ដោយសារតែស្រ្តីម្នាក់សម្រេចចិត្តធ្វើេជាគ្រូបង្រៀននៅលើភូមិលើភ្នំមួយបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ។ ប្រភពដដែលបានអោយដឹងថាស្រ្តីម្នាក់នោះមានឈ្មោះ Jigwurlok មានវ័យ២៨ឆ្នាំ នាងបានបញ្ចប់បរិញ្ញាបត្រពីមហាវិទ្យាល័យដ៏ល្បីមួយនៅក្នុងទីក្រុង Liangshan ខេត្ត Sichuan។

នាងបានក្លាយទៅជាគ្រូបង្រៀនដំបូងគេបង្អស់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមកបង្រៀននៅសាលាលើភ្នំដ៏ដាច់ស្រយាលនេះ។ អ្នកគ្រូដ៏មានទឹកចិត្តម្នាក់នេះបានស្នាក់ជាមួយគ្រួសាររបស់នាងនៅភូមិភ្នំថ្ម ដែលមានកំពស់ជាង១៤០០ម៉ែត្រពីដីរាបនេះ នាងបានធ្វើការបង្រៀនសិស្សប្រមាណជា៣០នាក់ជាមួយនិងគ្រូប្រចាំភូមិម្នាក់ទៀត។ កាលពិតទៅវាជារឿងពិបាកខ្លាំងណាស់ក្នុងការធ្វើដំណើរទៅមកតភ្ជាប់ជាមួយនិងពិភពខាងក្រៅ តែដោយសារតែចង់អោយក្មេងៗក្នុងភូមិបានរៀនសូត្រមានចំណេះដឹងល្អទើបនាងសម្រេចជំនះរឿងទាំងអស់នេះមកបង្រៀនក្មេងក្នុងភូមិនេះ៕


ប្រភព ៖ CHINA PLUS

COMMENTS