អតីតយោធាពិការដៃពិការជើងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវរថយន្តមកកិនបន្ថែមបណ្តាលអោយស្លាប់យ៉ាងអនោចអធ័ម

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាបណ្តាលអោយបុរសពិការដៃជើងម្នាក់ស្លាប់ដោយសារមានរថយន្តមកកិនបន្ថែម ហើយគេចខ្លួនបាត់អស់ទាំងម៉ូតូទាំងរថយន្ត ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះជាជនពិការជើងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងដែលមានចងឈើឆ្កាងដឹកផ្លែស្វាយលក់បណ្តាលអោយជនរងគ្រោះដួលម៉ូតូហើយស្របពេលមានរថយន្តមួយគ្រឿងមិនស្កាល់ម៉ាកធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាមកកិនបុរសជនរងគ្រោះបន្ថែមបណ្តាលអោយស្លាប់ ហើយគេចខ្លួនបាត់ទាំងម៉ូតូបង្ករ និងរថយន្តបង្ករតែម្តង។ ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ថាមានឈ្មោះ ជុន ថន ភេទប្រុស អាយុ៥២ឆ្នាំ ជាជនពិការដៃម្ខាង ពិិការជើងម្ខាង ជាអតីតយោធា មានទីលំនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

COMMENTS