កាមេរ៉ារបស់ OnePlus 5 ជាមួយនឹង iPhone 7 Plus៖​ មួយណាខ្លាំងជាង? សង្គ្រាមរវាងស្មាតហ្វូនកាមេរ៉ា Telephoto

OnePlus 5 គឺជាកំពូលស្មាតហ្វូនមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។ ស្របពេលជាមួយនឹងកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃៗទៀតមានតម្លៃខ្ពស់ OnePlus គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នកក្នុងការទទួលបានស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ និងតម្លៃសមរម្យ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន OnePlus 5 គឺមានកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយទំហំ​ 16MP ដែលអាចជួយអ្នកប្រើប្រាស់ឲ្យផ្ដិតយករូបភាពបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត កាមេរ៉ាមួយគ្រាប់ទៀតដែលនៅជាប់នោះគឺមានទំហំរហូតដល់ទៅ 20MPឯណោះ។ ដូចនេះលោកអ្នកអាចស្រម៉ៃមើលបានថារូបភាពដែលផ្ដិចចេញមកមានសភាពយ៉ាងដូចម្ដេច។

ស្រដៀងគ្នាទៅនឹង iPhone 7 Plus ដែរ ដោយ OnePlus 5 គឺមានបំពាក់ដោយកញ្ចក់ lens ប្រភេទ Telephoto ដូចគ្នា។ ទាក់ទងទៅនឹងកញ្ចក់ lens នេះគឺមានសមត្ថភាពអាច Zoom បានលឿន និងមិនបាត់គុណភាពរូបឡើយ។ ទោះជាយ៉ាងណា សម្រាប់ iPhone 7 Plus គឺអាចថតរូបភាពបាន Zoom x2 ចំណែកឯ OnePlus វិញគឺអត់ទេ ប៉ុន្ដែវាអាច Zoom បានក្នុងកម្រឹត x1.6។ យ៉ាងណាមិញ សូមសង្កេតមើលរូបភាពខាងក្រោមដែលថតចេញពីកំពូលស្មាតហ្វូនទាំងពីរនេះ។

  • ប្លង់ទី1៖ អាចហែលទឹក

ម៉ូដែលស្មាតហ្វូនទាំងពីរនេះ គឺអាចចាប់យករូបភាពបានល្អដូចគ្នា។ ដោយឡែក សម្រាប់ OnePlus 5 គឺផ្ដិចយករូបភាពបានក្នុងកម្រឹត Contrast ខ្ពស់ រឺអាចនិយាយបានថា ដិតជាង និងច្បាស់ iPhone 7 Plus។

  • ប្លង់ទី2៖ ឆ្នេរសមុទ្រ

សម្រាប់លទ្ធផលនៃប្លង់នេះ គឺស្រដៀងទៅនឹងប្លង់ចាស់ដែរ។ អាចនិយាយបានថា OnePlus 5 គឺចាប់យកពណ៌បានល្អជាង ដូចជាទឹកជាដើម។ ចំណែកឯមេឃវិញ គឺមានសភាពច្បាស់ល្អ និងបង្ហាញពត៌មានល្អិតបានល្អជាង iPhone។

  • ប្លង់ទី3៖ កន្លែងជិះកង់

ទាក់ទងទៅនឹងប្លង់នេះ រូបភាពដែលថតចេញពី OnePlus 5 គឺមានសភាពច្បាស់ជាង ភ្លឺជាង រស់រវើកជាង។ យ៉ាងណាមិញ សម្រាប់ iPhone 7 Plus គឺមានកម្រឹតពន្លឺមិនស្មើរគ្នាឡើយ រឺអាចនិយាយបានថា ភ្លឺខ្លាំង។

  • ប្លង់ទី4៖ ច្រកថ្ងៃលិច

សម្រាប់ប្លង់នេះ គឺពិបាកជាងគេបន្ដិច ព្រោះវាគឺជាការថតពេលយប់ រឺពន្លឺខ្សោយ។ សម្រាប់រូបភាពរបស់ iPhone 7 Plus គឺមានកម្រឹត Contract ខ្សោយ ក៏ប៉ុន្ដែមានកម្រឹតពណ៌ត្រឹមត្រូវ។ ចំណែកឯ OnePlus 5 វិញរូបភាពមានសភាពក្រហមបន្ដិច ក៏ប៉ុន្ដែមានកម្រឹតពណ៌ល្អដូចគ្នា។

ទោះជាយ៉ាងណា កំពូលស្មាតហ្វូនទាំងពីរនេះគឺមានកាមេរ៉ាល្អដូចគ្នា។ យ៉ាងណាមិញ សម្រាប់ iPhone 7 Plus គឺអាចនឹងមានតម្លៃថ្លៃ ប៉ុន្ដែវាគឺជាកំពូលស្មាតហ្វូនដែលកំពុងទទួលបានការពេញនិយមនាពេលបច្ចុប្បន្ន។ ដូចនេះ លោកអ្នកអាចធ្វើការសម្រេចចិត្តបាន ប្រសិនបើអ្នកជាបុគ្គលដែលចូលចិត្តថតរូប។

Fu

ខ្មែរណូត

ប្រភព៖ phonearena

 

COMMENTS