បុរសអ្នកអូសរទេះដឹកឥវ៉ាន់ម្នាក់ត្រូវអ្នកអូសរទេះដូចគ្នាវាយបែកក្បាល តែអ្នកជិតខាងបែជានិយាយថាគាត់ជាមនុស្សបែបនេះទៅវិញ

ភ្នំពេញ៖ ករណីអំពើហិង្សាអ្នកអូសរទេះដឹកឥវ៉ាន់នៅផ្សារដើមគវាយគ្នាដណ្តើមឥវ៉ាន់បណ្តាលអោយបុរសម្នាក់បែកក្បាលរងរបួសធ្ងន់ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវឌឿងហែមមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារដើើមគ ខណ្ឌទួលគោក។

ប្រភពពត៌មានពីបុរសរងគ្រោះបានអោយដឹងថា មុនកើតហេតុ គាត់ត្រូវបានម៉ូយហៅប្រញ៉ាប់ទៅរុញឥវ៉ាន់ ស្រាប់តែជនដៃដល់ឈ្មោះ ពៅ បាននិយាយថាអោយគាត់ថា ហេតុអ្វីបានជាដណ្តើមម៉ូយគាត់អុីចឹង ក៏បង្ករអោយមានជម្លោះពាក្យសម្តី ពេលប្រកែកគ្នារួចហើយគាត់ក៏បានទៅដឹកឥវ៉ាន់អោយគេធម្មតា លុះពេលគាត់ត្រលប់មកវិញដល់កន្លែងកើតហេតុស្រាប់តែជនដៃដល់បានយកដុំថ្មមួយដុំមកវាយក្បាលរបស់គាត់បណ្តាលអោយហូរឈាមស្រោចខ្លួនដូចទឹកហើយរត់គេចខ្លួនបាត់។ ប៉ុន្តែប្រភពពត៌មានពីអ្នកនៅម្តុំនោះបាននិយាយថា ជនរងគ្រោះជាមនុស្សប្រមឹក​ផឹកស្រាស្រវឹងរាល់ថ្ងៃ ប្រហែលជាគាត់ស្រវឹងខ្លាំងទើបនិយាយថាគេវាយបែកក្បាលបែបនេះ។ ជនរងគ្រោះខាងលើមានឈ្មោះ កែវ ឈឹម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរអ្ន្អូសរទេះដឹកឥវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅតាមសមយាបផ្ទះគេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

COMMENTS