រថយន្តដឹកត្រីមួយគ្រឿងគេចពីម៉ូតូបណ្តាលអោយក្រឡាប់ផ្ងារជើងកណ្តាលផ្លូវជាតិលេខ៥!

កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកត្រីមួយគ្រឿងគេចពីម៉ូតូបានក្រឡាប់ផ្ងាជើងនៅកណ្តាលផ្លូវ តែសំណាងល្អមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលេខ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ រថយន្តរងគ្រោះម៉ាក គា ពាក់ស្លាកលេខ ភ្នំពេញ 2AF-2886 ជារថយន្តដឹកត្រីក្លាស្សេ ពីបាត់ដំបងមកភ្នំពេញ  មកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងវ៉ាក់អឺជាមួយរថយន្តខាងលើហើយរថយន្តព្យាយាមគេចពីម៉ូតូទើបបួងចង្កូតជ្រុលបណ្តាលអោយក្រឡាប់ផ្ងារជើងឡើងលើតែម្តង តែសំណាងល្អមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្ទូចយករថយន្តទៅរក្សាទុកបណ្តោះអាសន្នរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS