ក្រុមហ៊ុន អាយ អេស​ អាយ ស្ទៀល បានបើកសន្និសីទសារព័ត៌​​មានស្តីអំពីកម្មវិធីពិសេសសំរាប់អតិថិជនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន

នៅថ្ងៃទី10 ខែតុលា ឆ្នាំ2017 ម៉ោង10ព្រឹក ដែលកម្មវិធីនេះធ្វើឡើងនៅការិយាល័យលក់ប្រចាំទីក្រុងភ្នំពេញ ដោយមានវត្តមានពីសំណាក់ លោកស្រី សន ទូច​ (មុយឃីម) ប្រធានសាខាលក់រាជធានីភ្នំពេញ និងបងប្អូនអ្នកសារព័ត៌មានជាច្រើន។​

បើតាមប្រសាសន៍របស់លោកស្រី​ សន ទូច (មុយឃីម) បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីឆ្លើយតបទៅនិង តម្រូវការរបស់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន និងជាការថ្លែងអំណរអរគុណចំពោះពួកគាត់ ដែលនៅតែបន្តគាំទ្រផលិតផល។ កម្មវិធីពិសេសនេះនឹងផ្តល់ឱកាសដល់អតិថិជនដែលជាវ ផលិតផល អាយ អេស អាយ ស្ទៀល ឬ អាយ អេស អាយ ផាម យកទៅប្រើប្រាស់ចាប់ពី500ដុល្លារឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីមានឱកាសផ្សងសំណាងឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យរួមមាន៖

  • រថយន្ត Ford Ranger 2017 ចំនួន 1 រង្វាន់
  • ម៉ូតូ HONDA DREAM 2017 ចំនួន 30 រង្វាន់
  • ទូរទស្សន៍ 42 អ៊ីញ ចំនួន 20 រង្វាន់

កម្មវិធីនេះសម្រាប់តែ អតិថិជនប្រើប្រាស់ចុងក្រោយ អ្នកម៉ៅការសំណង់ សិប្បកម្មដែកឬជាងដែកតែប៉ុណ្ណោះ ដោយឡែកចំពោះភ្នាក់ងារចែកចាយក្រុមហ៊ុន ដេប៉ូចែកចាយ សិប្បកម្មកិនស័ង្កសី បុគ្គលិក និងសាច់ញ្ញាតិបុគ្គលិកផ្ទាល់ ពុំមានសិទ្ធចូលរួមកម្មវិធីនេះឡើយ។​ អតិថិជនទាំងអស់អាចរកជាវផលិតផលរបស់ក្រុមហ៊ុននៅតាម បណ្តាដេប៉ូចែកចាយទាំងឡាយដែលនៅជិតផ្ទះរបស់លោកអ្នក ហើយកុំភ្លេចសួរកសន្លឹកឆ្នោតផងដែរ ដែលកម្មវីធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។

គួរអោយកត់សម្គាល់ផងដែរថាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល គឺជារោងចក្រកែច្នៃនិងចែកចាយដែកទីប និងផលិតផលស័ង្កសីដែលមានគុណភាពខ្ពស់ ឈានមុខគេនៅកម្ពុជា ។ រយះពេលជាង20ឆ្នំាកន្លងទៅនេះ ផលិតផល អាយ អេស អាយ ស្ទៀលត្រូវបានទទួលស្គាល់ថាជាផលិតផល ដែកទីបដែលមានគុណភាពខ្ពស់ មានស្រោបស្រទាប់អាលុយមីញ៉ូមក្រាសដែលអាចការពារនូវការច្រែះ បានយូជាងប្រភេទផលិតផលដែកដ៏ទៃ។ រីឯ អាយ អេស អាយ ផាម គឺជាផលិតផលស័ង្កសីដែលបានផលិតដោយបច្ចេកវិទ្យាជប៉ុន និងអូស្រ្តាលី តាមស្តង់ដា JIS វត្ថុធាតុដើមទទួលស្គាល់ដោយ ISO​ 9001: 2008 មានស្រទាប់អាលុយមីញ៉ូម និងស័ង្កសីក្រាស់ ស្រោបស្មើសាច់ល្អ ដែល អាចការពារនូវការច្រែះ ធ្លុះ និងកាន់ពណ៌បានយូ ជាពិសេស អាយ អេស អាយ ផាម ផ្តល់នូវការធានារយះពេល 10ឆ្នាំ ទៅលើការច្រែះ និងធ្លុះ។

ប្រើប្រាស់ផលិតផល អាយ អេស អាយ ស្ទៀល និង អាយ អេស អាយ​ ផាម ទទួលបានទាំងគុណភាពនិងឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យ! ប្រញាប់ឡើង សូមរកជាវផលិតផល ISI STEEL និង ISI PALM ពីដេប៉ូចែកចាយដែលនៅជិតផ្ទះរបស់លោកអ្នកឥឡូវនេះ។​

ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារលក់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល៖

-​ 023 881 188 | 023 880 098

– ចូលទៅកាន់គេហ​ទំព័រ http://www.isisteel.com.kh/   ឬទំព័រហ្វេកប៊ុក ISI STEEL

COMMENTS