ចម្លែកណាស់ ! បុរសម្នាក់ឆោឡោកណ្តាលការ៉ាស់សាំង ក្រោយពីគាត់បានប្រទះឃើញសត្វមួយក្បាលនេះនៅក្រោមកែបម៉ូតូរបស់គាត់

ប្រទេសថៃ ៖ ហេតុការណ៍ដ៏រន្ធត់អាចនឹងកើតឡើងមកលើអ្នកគ្រប់ពេល ប្រសិនបើអ្នកមិនមានភាពប្រុងប្រយ័ត្នអោយបានច្រើននោះទេ។ ប្រភពព័ត៌មានថៃបានចុះផ្សាយពីរឿងរ៉ាវមួយដែលនាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបុរសម្នាក់ស្រាប់តែរកឃើញសត្វពស់មួយក្បាលក្រោមកែបម៉ូតូរបស់ខ្លួន។ រឿងរ៉ាវនេះបានកើតឡើងនៅក្នុងស្រុក Muang ខេត្ត Sokhohai បុរសម្នាក់ស្រាប់តែជួបនឹងហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅករណីពេលដែលគាត់ឈប់ម៉ូតូចាក់សាំង។

តាមសម្តីរបស់បុរសរងគ្រោះបាននិយាយថាគាត់បានឈប់ម៉ូតូចូលបន្ទប់ទឹករបស់ការ៉ាស់សាំងមួយកន្លែង ក្រោយមកទៀតគាត់ក៏បានជិះម៉ូតូមកមកកន្លែងចាក់សាំងបើកសោរចាក់ស្រាប់តែប្រទះឃើញពស់មួយក្បាល។ គាត់ក៏ប្រញាប់ទូរស័ព្ទទៅក្រុមសង្គ្រោះដើម្បីជួយមកចាប់ពស់មួយក្បាលនោះចេញពីក្រោមកែបម៉ូតូរបស់គាត់ ពស់មួយនោះមានប្រវែង៦០សង់ទីម៉ែត្រ។ វាជាសំណាងខ្លាំងណាស់ដែលគាត់បានឃើញវាមុនពេលដែលវាបង្ករអោយគាត់មានគ្រោះថ្នាក់ តែរឿងដែលគួរអោយឆ្ងល់នេះតើពស់នេះមកនៅក្នុងនៅក្នុងកែបនេះដោយរបៀបណា៕


ប្រភព ៖ zliekr

COMMENTS